កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់
ផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:០៧នាទីភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងអ៉ីនធើណេតបង្កប់ល្បែងស៊ីសងចំនួន០១ទីតាំង ស្ថិតនៅផ្ទះលេខ២១៥២ ផ្លូវលេខ៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ពេលចុះបង្ក្រាបនោះក្រុមការងារពិនិត្យឃើញមានមនុស្សចំនួន០២នាក់ និងមានសំភារៈមួយចំនួន ដែលជាសំភារៈ ប្រព្រឹត្តល្បែងស៊ីសង។ ហើយក្រុមការងារខណ្ឌដូនពេញ សម្រេចបិទនិងអប់រំណែនាំអ្នកមើលការទីតាំងឲ្យត្រឡប់ទៅវិញ ដោយផ្តិតមេដៃមិនបម្រើការអាជីវកម្មនេះបន្តទៀតឡើយ។
សម្ភារៈដកហូត៖ កុំព្យូទ័រចំនួន០៣គ្រឿង ទូរទស្សន៍ ០១គ្រឿង ម៉ាស៊ីនព្រីនបុងបាល់ចំនួន ០១គ្រឿង និង កៅអីចំនួន០៥ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕
No comments