គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេច ហ៊ុន សែន សុំ​អធ្យាស្រ័យ​ចំពោះការ​ភ័ន្ត​ច្រឡំពី​ការ​ដោះ​លែងជនជាតិអូស្រ្តាលីនៅភូមា

    សម្តេច ហ៊ុន សែន សុំ​អធ្យាស្រ័យ​ចំពោះការ​ភ័ន្ត​ច្រឡំពី​ការ​ដោះ​លែងជនជាតិអូស្រ្តាលីនៅភូមា

    ផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៩:១៤នាទី
    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ដោយសុំអធ្យាស្រ័យ​ចំពោះការ​លើក​ឡើង​ដោយ​ភ័ន្ត​ច្រឡំ​ថា ជនជាតិអូស្រ្តាលី​ដែល​សម្តេច​បាន​ស្នើរ​ទៅ​មេដឹកនាំ​មេយ៉ាន់​ម៉ា ត្រូវ​បាន​ដោះលែងនោះ។

    សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «ជាក់ស្តែង​ជនជាតិអូស្រ្តាលីរូបនោះ​នៅ​មិន​ទាន់​បាន​ដោះ​លែង​នៅ​ឡើយ​ទេ»។

    «ព្រឹកមុិញខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើរសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ ការភន្ត័ច្រឡំនេះបណ្តាលមកពីខ្ញុំទទួល បានព័ត៌មានខុសដែលខ្ញុំសូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ» – សម្តេច ហ៊ុន សែន

    សូម​បញ្ជាក់ថា នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៧ ពីខេត្ត​ក្រចេះទៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ​២០២២ សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានលើក​ឡើងថា របបសឹកភូមាយល់ព្រមដោះលែងសាស្ត្រាចារ្យម្នាក់​សញ្ជាតិ​អូស្ត្រាលី​ដែលជា​មនុស្ស​របស់​លោកស្រី អង់សាន ស៊ូជី ក្រោយ​ពីសម្តេច​បាន​ស្នើទៅលោក មិនអ៊ុង ឡាំង នៅក្នុងដំណើរទស្សនកិច្ច​នៅភូមាកាលពីដើមខែមករា។

    អ្នក​នាំពាក្យ​ក្រសួងការបរទេសកម្ពុជា ក៏​បានធ្វើការ​បំភ្លឺដែរថា ទោះបីជា​ហេតុការណ៍​នេះ កើត​ឡើង​ដោយ​អចេតនា​ក្តី អ្នកនាំពាក្យ​សូមរំលឹកថា នៅ​ក្នុង​កិច្ច​ពិភ្សា​ជាមួយ​នាយ​ឧត្តមស​នីយ៍ជាន់ខ្ពស់ មីនអោង ឡាំង សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បានលើក​ពីករណីលោកសាស្រ្តាចរ្យ សន ធើនណល ហើយ​ទទួល​បានការ​ធានាពីនាយឧត្តមសនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណា​ករណីនេះ​ឡើងវិញ​បន្ទាប់ពី​ដំណើរការ​តុលាការ​ត្រូវបានបញ្ចប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ