អជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និង ធ្វើកំណត់ហេតុ អប់រំណែនាំទីតាំង យីហោលាងរថយន្តថ្មីជានិច្ច សង្ស័យមានបង្កប់ល្បែងស៊ីសង
អជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និង ធ្វើកំណត់ហេតុ អប់រំណែនាំទីតាំង យីហោលាងរថយន្តថ្មីជានិច្ច សង្ស័យមានបង្កប់ល្បែងស៊ីសង
ផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:២៦នាទីខណ្ឌដូនពេញ៖ ដោយទទួលបានការអនុញ្ញាត ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១២:០០នាទី លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងយីហោ "លាងរថយន្តថ្មីជានិច្ច" មានទីតាំង នៅផ្លូវលេខ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ លេងបៀរ និង ចាក់អាប៉ោង។
ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា ទីតាំងខាងលើ ពុំមែនជាកន្លែង ជួបជុំគ្នាលេងល្បែងស៊ីសងនោះទេ ជាកន្លែងអង្គុយរចាំ សម្រាប់អ្នកមកលាងរថយន្ត ប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា អជ្ញាធរខណ្ឌ បានធ្វើការអប់រំ អ្នកគ្រប់គ្រងទីតាំងខាងលើ ដោយមិនអនុញ្ញាតអោយមានកាជួបជុំគ្នា ប្រព្រឹត្តល្បែងស៊ីសងនោះទេ ក្នុង ករណីអជ្ញាធរខណ្ឌចុះត្រួតពិនិត្យម្តងទៀត ឃើញថាមានការលបលួចប្រព្រឹត្តខុសច្បាប់ នោះអជ្ញាធរខណ្ឌ និងអនុវត្តវិធានការរដ្ឋបាល ដោយធ្វើការឃាត់ខ្លួនមនុស្ស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
No comments