ភ្ញាក់ផ្អើល៖ ផ្លូវមួយខ្សែ ដែលគេដឹងថា នៅស្រុកស្វាយជ្រុំ កំពុងតែរងការបំផ្លាញជាបន្តបន្ទាប់ពីសំណាក់ក្រុមអាជីវកម្មដឹកអាចម៍ដីលក់...
ភ្ញាក់ផ្អើល៖ ផ្លូវមួយខ្សែ ដែលគេដឹងថា នៅស្រុកស្វាយជ្រុំ កំពុងតែរងការបំផ្លាញជាបន្តបន្ទាប់ពីសំណាក់ក្រុមអាជីវកម្មដឹកអាចម៍ដីលក់...
ផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦:២៦នាទីខេត្តស្វាយរៀង៖ ផ្លូវមួយខ្សែ ដែលគេដឹងថា នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កំពុងតែរងការបំផ្លាញជាបន្តបន្ទាប់ពីសំណាក់ក្រុមអាជីវកម្មដឹកអាចម៍ដីលក់ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ។
ទង្វើ និងសកម្មភាព របស់ក្រុមឡានដឹកដីខាងលើនេះ ពលរដ្ឋជាច្រើន លើកឡើងថា អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ហាក់បីដូចជាបិទភ្នែក បណ្តោយឱ្យខាងឈ្មួញ កាយដីនិងដឹកជញ្ជូន ដោយអណាធិបតេយ្យ ដែលជាហេតុបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅមូលដ្ឋានជាយថាហេតុ។
ពលរដ្ឋលើកឡើងទៀតថា៖ ក្រុមអាជីវកម្ម ដែលគ្មានគោរពច្បាប់ទំលាប់ខាងលើនេះ កំពុងតែដឹកជញ្ជូនអាច៍ដី លក់ដោយគ្មានគិតពីសុខសវត្តិភាពរបស់ប្រជាជននោះទេ (ពោលគឺ៖ កំពុងតែគំរាមកំហែងដល់សុខទុក្ខរបស់ពលរដ្ឋទៅវិញ)។
ពាក់ព័ន្ធទៅករណីនេះពលរដ្ឋជាច្រើនកំពុងតែរង់ចាំមើលលោក ហែម សារិទ្ធិ អភិបាល ស្រុកស្វាយជ្រុំ តើមានវិធានការយ៉ាងណាចំពោះបញ្ហានេះ។
ពលរដ្ឋសូមសំណូមពរដល់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង សូមចាត់មន្ត្រីជំនាញចុះពិនិត្យមើលផ្លូវមួយខ្សែនៅចំណុចទីតាំងខាងលើនេះផងទាន។
ពលរដ្ឋស្នើដល់លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង មេត្តាជួយចុះពិនិត្យមើល ស្ថានភាពនៃរណ្ដៅដី នៅក្នុងមូលដ្ឋានទូទាំងស្រុកស្វាយជ្រុំផង៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មាននិងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664
No comments