គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រណ្តៅដីយក្សរបស់លោក ហ៊ុល សេងហាប់ កំពុងតែបង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ខណៈលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ ខេត្តបន្ទាយមានជ័យ មិនមានវិធានការទប់ស្កាត់

    រណ្តៅដីយក្សរបស់លោក ហ៊ុល សេងហាប់ កំពុងតែបង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ខណៈលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ ខេត្តបន្ទាយមានជ័យ មិនមានវិធានការទប់ស្កាត់

    ផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០:៤១នាទី
    បន្ទាយមានជ័យ៖ អាជីវកម្មរណ្តៅដីយក្ស របស់លោក ហ៊ុល សេងហាប់ សង្ស័យអត់ច្បាប់ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងជីកកាយយ៉ាងគឃ្លើន និងកំពុងបង្កការភ័យខ្លាច ដល់សុខសុវត្ថិភាពរបស់ពលរដ្ឋជាច្រើន ខណៈអាជ្ញាធរក្នុងមូលដ្ឋាន និងលោកសុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ មិនមានវិធានការទប់ស្កាត់និងបង្ក្រាប មានតែបណ្តោយឲ្យឈ្មួញដឹកជញ្ជូនអាចម៌ដី លក់ យ៉ាងអណាធិបតេយ្យជារៀងរាល់ថ្ងៃ។

    ចម្ងល់ជាច្រើនបានលើកឡើងថា៖ តើពិតទេបើតាមប្រភពពីក្រុមអ្នករកសុីជីកយកអាចម៌ដីលក់ដូចគ្នា បានលួចបង្ហើបអ្នកសារព័ត៌មានយើងឲ្យដឹងថា រណ្តៅដី របស់លោក ហ៊ុល សេងហាប់ គឺ គ្មានច្បាប់អនុញាតនោះទេ។ ហើយកំពុងតែឆ្ងល់ថាហេតុអ្វីបុគ្គលមួយនេះនៅតែជីកកាយយកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យ បានដោយមិនខ្លាចញញើតមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននិងថ្នាក់ខេត្តរឺក៏អាង។

    បើយោងតាមប្រភពច្បាស់ការ បានបង្ហើបឲ្យសារព័ត៌មាន យើងបន្តថា តាមច្បាប់រ៉ែ និងថាមពល គឺ អនុញាត ឲ្យក្រុមឈ្មួញ អាចបើកជីវកម្ម ជីកយកអាចម៌ដីលក់ បានជំរៅ ត្រឹមតែ ៥ ម៉ែត តែប៉ុណ្ណោះ តែបើឈ្មួញ ណា ជីកហួសពី ៥ម៉ែត្រ គឺល្មើស និងច្បាប់រ៉ែនិងថាមពលហើយ ។

    ប្រជាពរដ្ឋសង្កេតឃើញថា៖ ទីតាំងរណ្តៅដី របស់លោក ហ៊ុល សេងហាប់ ក្នុងភូមិសិលាខ្មែរ មានគ្រឿងចក្រ កំពុងសកម្មភាពជីកកាយដីដាក់និងដឹកជញ្ជូន អាចម៌ ដី យកទៅលក់ ទៅអោយឈ្នួញយ៉ាងគគ្រឹកគគ្រេង រី ឯជម្រៅរណ្តៅដីវិញគឺជ្រៅប្រហែលជាង(១០ទៅ២០ម៉ែត) ជម្រៅជ្រៅទៅហើយ តែមិនទាន់ឃើញអាជ្ញាធរក្នុងមូលដ្ឋាននិង លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត បន្ទាយមានជ័យ ចុះពិនិត្យនិងទប់ស្កាត់ ឬ បង្រ្កាបឡើយ ។ (រឺក៏ត្រូវដងត្រូវផ្លែងហើយបានជាមិនវិធានការណាចុះអនុវត្ត)។

    ពលរដ្ឋបានបន្តថាម្ចាស់អាជីវកម្មរណ្ដៅដីមួយនេះដឹកជញ្ជូនដីយ៉ាងអនាធិបតេយ្យដោយមិនគិតពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន
    រីឯការដឹកជញ្ជូនវិញធ្វើឲ្យមានការប៉ះពាល់បណ្តាលជ្រុះអាចម៌ដី រាយប៉ាយ ពេញផ្លូវជាតិលេខ ៥៨ ផងដែរ។

    ប្រជាពលរដ្ឋ នៅភូមិសិលាខ្មែរបានត្អូញត្អែលប្រាប់អ្នកសារព័ត៌មានទាំងភ័យខ្លាចថា៖ រថយន្តដឹកជញ្ជូនដីទាំងនោះបើកបរល្បឿនលឿនធ្វើឲ្យពួកគាត់មានការបារម្ភជាខ្លាំងពីសុវត្ថិភាពពួកគាត់ធ្វើដំណើរលើដងផ្លូវ៥៨។

    ពេលបើកបរ ម៉ូតូ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិលដួល ជាបន្តបន្ទាប់ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច មុខផ្លូវចេញ-ចូល ទៅរណ្តៅ ដីមួយនេះ។

    អង្គភាពសារព័ត៌យើងមិនអាចសុំការបំភ្លឺពីលោក សុត វឌ្ឍនា ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្ត បន្ទាយមានជ័យ  ដោយខលចូលជាច្រើនដងគ្មានអ្នកទទួល។

    ប្រជាពលរដ្ឋមហាជនជាច្រើនស្នើសុំលោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ គួរតែចាត់មន្ត្រីជំនាញរដ្ឋបាល ចុះពិនិត្យរណ្តៅដីមួយកន្លែងនេះផង។

    ប្រជាពលរដ្ឋនៅក្នុងមូលភូមិសិលាខ្មែរសំណូមពរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់មន្ត្រីជំនាញមន្ទីរ៉ែ និងថាមពលខេត្ត ចុះពិនិត្យនិងធ្វើការហាមឃាត់ម្ចាស់អាជីកម្មរណ្តៅដីលោក ហ៊ុល សេងហាប់ ផង៕

    ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើងសូមរងចាំការបកស្រាយបំភ្លឺពីម្ចាស់អាជីវកម្ម និងមន្ត្រីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ