ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់ និងអាប៉ោង ដ៏ធំ កំពុងតែបើកដំណើរការហើយ ខណៈសមត្ថកិច្ចមូលដ្ឋានភ័យឡើងបិទទូរស័ព្ទ
ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់ និងអាប៉ោង ដ៏ធំ កំពុងតែបើកដំណើរការហើយ ខណៈសមត្ថកិច្ចមូលដ្ឋានភ័យឡើងបិទទូរស័ព្ទ
ផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២:៤៤នាទីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ជាប្រភេទសង្វៀនជល់មាន់ និងអាប៉ោង ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងតែចាប់ផ្ដើមដំណើរការហើយ ខណៈលោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់៣ ភ័យឡើងបិទទូរស័ព្ទ បន្ទាប់ពីបានទទួលបានព័ត៌មានថាមានករណីបើកល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។
ទាក់ទិនទៅនឹងទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ក្រុមការងារសារព័ត៌មានយើង មិនអាចទាក់ទងលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានទេ ព្រោះលេខទូរស័ព្ទមិនអាចទាក់ទងបាន។
ពលរដ្ឋជាច្រើនស្មើសុំដល់លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាគណៈបញ្ជាការឯកភាព សូមមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ពលរដ្ឋស្នើដល់លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក សូមជួយពិនិត្យមើលភាពអសកម្មរបស់លោក នាយប៉ុស្តិ៍សង្កាត់ទឹកល្អក់៣ ផង ព្រោះលោកមេប៉ុស្តិ៍រូបនេះកំពុងតែ បញ្ចេញអាកប្បកិរិយា ផ្ទុយពីបទបញ្ជាលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មាននិងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664
No comments