ក្រសួងសុខាភិបាល ប្រកាស ច្រានចោលនូវព័ត៌មាន ថា «វ៉ាក់សាំងកូវីដរបស់ចិន អាចបង្កជាជំងឺមហារីកគ្រាប់ឈាម»
ក្រសួងសុខាភិបាល ប្រកាស ច្រានចោលនូវព័ត៌មាន ថា «វ៉ាក់សាំងកូវីដរបស់ចិន អាចបង្កជាជំងឺមហារីកគ្រាប់ឈាម»
ផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:២៤នាទីភ្នំពេញ៖ ថ្មីៗនេះមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវព័ត៌មានថា «ចិនប្រកាសថា វ៉ាក់សាំងកូវីដរបស់ខ្លួនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម»។ បញ្ហានេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសច្រានចោលទាំងស្រុង ថា៖ ជាការផ្សព្វផ្សាយព័ត៌មានប្រឌិតនិងមិនត្រឹមត្រូវ។
យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ បានអោយដឹងទាំងស្រុងថា៖
ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើងដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ។
សូមបងប្អូនបញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង។ សូមអរគុណ!
No comments