គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រន្ធត់៖ បាញ់សម្លាប់កូនស្រីមេជាង បន្ទាប់មកបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់រឿង

    រន្ធត់៖ បាញ់សម្លាប់កូនស្រីមេជាង បន្ទាប់មកបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់រឿង

    ផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៨:១២នាទី
    កំពង់ធំ៖ បុរស​ម្នាក់ជា​កូនជាង​ជួសជុល​ម៉ូតូ បាន​បាញ់សម្លាប់​កូនស្រី​របស់មេជាង រួច​បាញ់សម្លាប់​ខ្លួនឯងតាមក្រោយ ដោយសារ​ស្ត្រី​នោះ មិន​ព្រម​ស្រឡាញ់​ខ្លួន​។ហេតុការណ៍នេះបាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងប្រមាណ ១២​នឹង៣០​នាទី រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ជួសជុល​ម៉ូតូ មួយកន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។​

    ​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះមានឈ្មោះ គង់ គឹម​ហ័ន អាយុ ៣១ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ កើតហេតុខាងលើ បានស្លាប់​នៅ​កន្លែងកើតហេតុ បាញ់​ត្រូវ​គល់.ក ខាងឆ្វេងចំនួន១​គ្រាប់​។ ចំណែកជនបង្ក​ឈ្មោះ សុខ សូ​យ៉​ន ហៅ ឌី រស់នៅ​ភូមិ​តស៊ូ ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បានបាញ់សម្លាប់​ខ្លួនឯង បែក​លលាដ៍ក្បាល បន្ទាប់ពី​បាញ់សម្លាប់​ភាគី​ខាង​ស្រី​រួច។​

    ​សមត្ថកិច្ចបាន​បន្តថា យោងតាម​សាក្សី ជា​សាច់ញាតិ​របស់​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ ជនបង្ក​បានមក​សុំ​រៀន ធ្វើ​ជាង​ជួសជុល​ម៉ូតូ រយៈពេល​១​ឆ្នាំ​ហើយ ប៉ុន្តែ​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ ជនបង្ក​បាន​លួច​ស្រឡាញ់​ជនរងគ្រោះ ដែល​ត្រូវជា​កូនស្រី​របស់​មេជាង ប៉ុន្តែ​ភាគី​ខាង​ស្រី មិន​ស្រឡាញ់​។ លុះ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២២ ជនបង្ក​បាន​ទៅលេង​ផ្ទះ​ខ្លួន នៅឯ​ខេត្តព្រះវិហារ ដេក​១​យប់ ហើយក៏​បាន​ត្រឡប់មកវិញ រហូតដល់​ថ្ងៃកើតហេតុ ទើប​ជនបង្ក យក​កាំភ្លើង​កែច្នៃ​បាញ់សម្លាប់​ជនរងគ្រោះ រួច​សម្លាប់​ខ្លួនឯង​តែម្ដង​។​

    សមត្ថកិច្ច បាន​សន្និដ្ឋាន​ជាបឋម​ថា ជនបង្ក ស្រឡាញ់​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ មិន​ព្រម​ស្រឡាញ់​ទើប​បណ្ដាលឱ្យ​កើត​ករណីឃាតកម្ម​នេះ​តែម្តង​។ វត្ថុតាង​ពាក់ព័ន្ធ​នឹង​ករណី​ឃាត​កម្មនេះ មាន អាវុធខ្លី​កែច្នៃ ចំនួន​ពីរ​ដើម នៅ​កន្លែងកើតហេតុ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ