គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រកឃើញសពកុមារីអាយុ ៨ឆ្នាំម្នាក់ បន្ទាប់ពីបាត់ខ្លួន ដែលសន្និដ្ឋានថាជាករណីរំលោភសម្លាប់

    រកឃើញសពកុមារីអាយុ ៨ឆ្នាំម្នាក់ បន្ទាប់ពីបាត់ខ្លួន ដែលសន្និដ្ឋានថាជាករណីរំលោភសម្លាប់

    ផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩:០៧នាទី
    បន្ទាយមានជ័យ៖ កុមារីជាសិស្សសាលាបឋមសិក្សាទំនប់ក៥ បានបាត់ខ្លួនអស់រយះពេល១ថ្ងៃ១យប់ ក្រោយពីសមត្ថកិច្ចស្វែងរកសពឃើញហើយ សង្ស័យជាករណីចាប់រំលោភសម្លាប់។ ការបាត់ខ្លួនរបស់ក្មេងស្រីនេះនៅវេលាប្រហែលជាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២​ជាសិស្សរៀននៅ​សាលាបឋមសិ​ក្សា​ទំនប់ក៥ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    មេភូមិទំនប់ក៥បានប្រាប់ឲ្យដឹងថា ក្មេងស្រីបាត់ខ្លួននេះមានឈ្មោះ ហួត លីស្សា មានអាយុ៨ឆ្នាំ ឳពុកឈ្មោះ សំ សាន្ត អាយុ៣០ឆ្នាំ ម្តាយឈ្មោះ យៀន ខេមរា អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ឪពុកម្តាយក្មេងរងគ្រោះបានអះអាងថា កូនគាត់បានទៅរៀនដូចសព្វមួយដង តែថ្ងៃនេះមិនឃើញកូនត្រឡប់មកផ្ទះវិញ លោកគ្រូ អ្នកគ្រូ​បានប្រាប់ថា កូនរបស់គាត់បានចេញពីរៀនតាំងពីម៉ោងជាង១០ព្រឹកមកម្លេះរហូត ដល់ម៉ោង៨យប់នៅរកក្មេងស្រីមិនឃើញទៀត។

    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ ឲ្យដឹងថា ក្រោយពេលឪពុកម្តាយបានដាក់ពាក្យប្តឹងហើយ​លោកបាន​ដឹកនាំកម្លាំង​ធ្វើការស្រាវជ្រាវបានរកឃើញកាបូបដាក់សៀវភៅ ស្បែកជើង និងដបទឹកនាង នៅក្រៅសាលារៀន។

    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅយប់នោះអ្នកភូមិថា បានឃើញ​រថយន្តម៉ាក​តូយ៉ូតាហាយឡែនឌ័រ១គ្រឿង បើកចូលមកឈប់នៅដីឡូតិ៍១កន្លែងក្បែរក្នុងភូមិនេះមួយសន្ទុះបើកចេញពីដីឡូតិ៍វិញ ដោយ​មានការសង្ស័យ អ្នកភូមិក៏បានទៅពិនិត្យម្តុំនោះស្រាប់តែរកសពក្មេងស្រីនោះឃើញ ក្នុងខ្លួនសព មានអាវ គ្មានសំពត់កប់ក្នុងដី ហើយសង្កត់ដុំថ្មពីលើផង ។ សមត្ថកិច្ចចម្រុះ រួមទាំងនគរបាលបានធ្វើកោសល្យវិច័យបានធ្វើការសន្និដ្ឋានថា សពក្មេងស្រីនេះសង្ស័យជាករណីចាប់បង្ខំ រំលោភសម្លាប់។

    លោកវរសេនីយ៍ឯក សៅ សារឿន បន្តថា សមត្ថកិច្ចនគរបាលជំនាញក្រុង ប៉ុស្តិ៍រដ្ឋបាលនិងខេត្ត បានសហការនឹងសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យ ធ្វើកោសល្យវិច័យសព ហើយនិងកំណត់មុខសញ្ញាតាមរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសឲ្យបាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ