ស្រុកស្រីសន្ធរ៖ ទីតាំងហាងកាហ្វេ ជាច្រើនកន្លែង ត្រូវបានសមត្ថកិច្ចចុះធ្វើការណែនាំអប់រំ
ស្រុកស្រីសន្ធរ៖ ទីតាំងហាងកាហ្វេ ជាច្រើនកន្លែង ត្រូវបានសមត្ថកិច្ចចុះធ្វើការណែនាំអប់រំ
ផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០:៣៥នាទីកំពង់ចាម៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ ដឹកនាំកម្លាំងចុះពិនិត្យលើបណ្តាលហាងកាហ្វេ ចំនួន០៤ទីតាំង ស្ថិតនៅឃុំព្រែកដំបូក ដែលសង្ស័យថាមានលួចលាក់បង្កប់ល្បែងស៊ីសង និងបានធ្វើការអប់រំណែនាំមិនឱ្យមានការបើកទូរទស្សន៍ភ្នាល់ប្រាក់។
គួរបញ្ជាក់ថា៖ កន្លងមកលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោកតែងតែយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាដែលពលរដ្ឋស្នើសុំ។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីរីករាយនឹងសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដែលរាល់កម្លាំងសមត្ថកិច្ចកន្លងមកតែងតែបង្អាក់ទប់ស្កាត់រាល់បញ្ហាបទល្មើសដែលប្រឈមនឹងកើតឡើង៕
No comments