គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខេត្តកំពត៖ សង្វៀនមាន់ជល់ នឹងអាប៉ោង កំពុងតែបង្កការក្តៅក្រហាយដល់ពលរដ្ឋខ្មែរជាច្រើន ដោយសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប_វគ្គ១

    ខេត្តកំពត៖ សង្វៀនមាន់ជល់ នឹងអាប៉ោង កំពុងតែបង្កការក្តៅក្រហាយដល់ពលរដ្ឋខ្មែរជាច្រើន ដោយសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប_វគ្គ១

    ផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១:៥០នាទី
    ខេត្តកំពត៖ ទីតាំងល្បែងស៊ីសងមួយកន្លែង «សង្វៀនមាន់ជល់ នឹងអាប៉ោង» ស្ថិតនៅក្នុងកាស៊ីណូដែលមានយីហោ សុខ គីមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ពេលនេះកំពុងតែបង្កការក្តៅក្រហាយដល់ពលរដ្ឋខ្មែរជាច្រើន ដោយសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប។

    ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ មហាជនជាច្រើបាន​រិះគន់​ទៅលេីអាជ្ញាធរ​និង​សមត្ថកិច្ច ក្នុង​មូលដ្ឋាន ដែលមានលោក អូន ខន អភិបាលស្រុកកំពង់ត្រាច រួមទាំងលោក សេង សុគន្ធ​ចាត់ អធិការស្រុកកំពង់ត្រាច ដោយអស់លោកទាំងពីរមិនគួរណាធ្វើអាកប្បកិរិយាព្រងើយកន្តើយ ដោយរក្សា​ភាពស្ងៀមស្ងាត់នោះទេ។

    ពលរដ្ឋបន្តរិះគន់ថា ទង្វើ និងសកម្មភាពរបស់លោក អូន ខន អភិបាលស្រុក រួមទាំងលោក សេង សុគន្ធ​ចាត់ អធិការស្រុក កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    ចំពោះសកម្មភាពដែលម្ចាស់កាស៊ីណូ សុខ គឹមម៉េង ដែលកំពុងតែបង្កើតសង្វៀនជល់មាន់ និងអាប៉ោង ថែមទាំងបណ្តែតបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែង យ៉ាងអាណាធិបតេយ្យ ដោយគ្មានខ្លាចញញើតច្បាប់ខាងលើនេះ គឺកំពុងតែប្រព្រឹត្តអំពើផ្ទុយពីច្បាប់ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដែលក្រសួងពាក់ព័ន្ធផ្តល់អាជ្ញាប័ណ្ណអោយ។

    ​ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមលោកអភិបាលមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងកាស៊ីណូខាងលើនេះផងទាន។

    ពលរដ្ឋស្នើដល់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមលោកស្នងការចាត់បទបញ្ជាដល់លោកសេង សុគន្ធ​ចាត់ អធិការស្រុកកំពង់ត្រាច អោយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងកាស៊ីណូដែលល្មើសនិងច្បាប់ស្តីពីការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ផង ដើម្បីធានាបាននូវសុខសន្តិភាពដល់ប្រជាពលរដ្ឋខ្មែរទូទៅ៕

    ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ