ចោរសៀម ព្រលែងយន្តហោះ Gripen ចំនួនពីរគ្រឿង និង F-16 ទម្លាក់គ្រាប់ បំពានលើដែនដីកម្ពុជា ខណៈទ័ពកម្ពុជា ព្រលែងគ្រាប់ BM-21 ចំនួនរាប់ពាន់គ្រាប់ ហោះស្រោចដូច គ្រាប់ភ្លៀង

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ មេដឹកនាំទ័ពសៀមបាន ព្រលែងយន្តហោះចម្បាំងស៊ុយអែត Gripen ចំនួនពីរគ្រឿង ដើម្បីប្រតិបត្តិការបើកការវាយប្រហារ ដោយទម្លាក់គ្រាប់បែក GBU-12 និងឧស្ម័នពុល បំពានលើដែនដីកម្ពុជា ក្នុងនោះក៏មានការចូលរួមដោយរថយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងទៀតផងដែរ។
ទោះយ៉ាងណា កងទ័ពដ៏អង់អាចកម្ពុជា នៅតែបន្តរក្សាសមរភូមិមុខបានយ៉ាងល្អ ដោយប្រយុទ្ធប្រឆាំងនឹងចោរឈ្លានពានសៀម និងបានព្រលែងគ្រាប់ BM-21 ចំនួនរាប់ពាន់គ្រាប់ ហោះស្រោចដូចទឹកភ្លៀង ជញ្ជ្រុំបុកចំៗពេញមូលដ្ឋាន ដែលជាគោលដៅទ័ពសៀមកំពុងឈរជើង។
យន្ដហោះចម្បាំងស៊ុយអែត Gripen ប្រភេទនេះ គេបានសម្គាល់ឃើញថា ជាការប្រើប្រាស់ប្រយុទ្ធលើកដំបូង ដែលមិនធ្លាប់មាននៃយន្តហោះ Gripen ដែលរចនាឡើងដោយស៊ុយអែត។ ពីមុនយន្ដហោះចម្បាំងធុននេះ ប្រតិបត្តិការដោយប្រទេសស៊ុយអែត សាធារណរដ្ឋឆេក អាហ្រ្វិកខាងត្បូង ថៃ ប្រេស៊ីល និងហុងគ្រី យន្តហោះ Gripen ត្រូវបានប្រើតែក្នុងបេសកកម្មអន្តរជាតិប៉ុណ្ណោះ ដោយមិនយកទៅប្រើក្នុងការវាយប្រហារបែបនេះទេ។
យន្ដហោះចម្បាំង Gripens ស៊ុយអែតបច្ចុប្បន្នកំពុងឈរជើងនៅទីក្រុង Malbork ប្រទេសប៉ូឡូញ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងការពារ ក្នុងតំបន់របស់ណាតូ នៅអឺរ៉ុបកណ្តាល៕



No comments