ក្រុមបំពុលសង្គម ចាប់ផ្ដើមបំផុសព័ត៌មានមិនពិត ជាបន្តបន្ទាប់ ក្រោយមានការឃាត់ខ្លួន Love Riya បញ្ជូនទៅពន្ធនាគារ

ក្រោយពីមានការឃាត់ខ្លួន Love Riya បញ្ជូនទៅកាន់ពន្ធនាគារបន្ទាប់ពីស៊ើបសួរដោយសាលាដំបូងខេត្តកណ្តាល មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះមានក្រុមបំពុលសង្គម ចេញសកម្មភាព បំផុសនូវព័ត៌មានមិនពិតជាបន្តបន្ទាប់។ នេះបើយោងតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
គណនីហ្វេសប៊ុក ដែលបំផុសព័ត៌មានមិនពិតមាន Love Riya and Love Riya និងគណនី Theara Pov SP បានបង្ហោះដោយមានន័យទាមទារឲ្យសមត្ថកិច្ចធ្វើការដោះលែង Love Riya ត្រឡប់មកវិញ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រមានចាត់វិធានការតាមច្បាប់ចំពោះជនបំពុលសង្គម បំផុសព័ត៌មានក្លែងក្លាយទាំងនោះ និងបានអញ្ជើញឲ្យម្ចាស់គណនីហ្វេសប៊ុក Theara Pov SP ឲ្យចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាបន្ទាន់ផងដែរ៕



No comments