អាសូរណាស់! ក្មេងប្រុសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ
អាសូរណាស់! ក្មេងប្រុសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ
ផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩:១៧នាទីសៀមរាប៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោ១៦:៣០នាទី មានករណីរខ្យល់កន្រ្តាក់បណ្ដាលអោយរលំផ្ទះសង្កត់កុមារាម្នាក់ស្លាប់ នៅចំណុចផ្ទះរបស់ឈ្មោះ កី ពក នៅភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានដំណឹង នៅវេលាម៉ោង ១៧:០០នាទី ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២២ សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ និងសពកុមារាឈ្មោះ ឡូយ សូរិយា ភេទ ប្រុស កើតថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១៧ ទីលំនៅបច្ចុប្បន្នភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមរយៈការពិនិត្យសាកសព សមត្ថកិច្ចបានពិនិត្យឃើញ
១.ផ្នែកក្បាល នៅលើមុខផ្នែកខាងស្ដាំមានស្នាមជាំដែលបណ្ដាលមកពីការបាក់សង្កត់នៃផ្ទះ ខ្ទង់ច្រមុះបាក់នឹងមានស្នាមដាច់រលាត់។
២.ដងខ្លួន មិនមានស្នាមដាច់រលាត់ត្រង់ចំនុចនេះឡើយ
៣.ផ្នែកអាវៈយវៈជើងទាំងពីរ ដៃទាំងពីរ ម្រាមទាំងដប់មានសភាពធម្មតា។
យោងតាមការបំភ្លឺពីសាក្សី(ម្ដាយជនរងគ្រោះ) និងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះគឺស្លាប់ដោយផ្ទះដួលរលំផ្ទះសង្កត់ពិតប្រាកដមែន។
ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments