សូមចូលរួមអប់អរសាទ ចំពោះមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ចំនួន១៧១នាក់ ក្នុងពិធីបិទវគ្គ និងបំពាក់ឋារន្តស័ក្ដិ
សូមចូលរួមអប់អរសាទ ចំពោះមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ចំនួន១៧១នាក់ ក្នុងពិធីបិទវគ្គ និងបំពាក់ឋារន្តស័ក្ដិ
ផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩:០២នាទីកំពង់ចាម៖ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលមន្រ្តីថ្មីជំនាន់ទី២ រយៈពេល១ខែ និងបំពាក់ឋារន្តស័ក្ដិដល់មន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីចំនួន១៧១នាក់ ស្រី៥២នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅសាលប្រជុំធំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ពិធីបំពាក់ឋានរន្តស័ក្ដិដល់មន្រ្តីនគរបាលក្របខណ្ឌថ្មី ៖
+ថ្នាក់អនុសេនីយ៍ត្រី ៦៦ នាក់ ស្រី១៧នាក់
+ថ្នាក់ព្រិន្ទបាលទោ ១០៥ នាក់ ស្រី៣៥នាក់
សមាសភាពចូលរួម៖ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យ បុគ្គលិក, បណ្ដុះបណ្ដាល និងវិក្រិតការ, កិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងមន្រ្តីនគរបាលក្របខណ្ឌថ្មីចំនួន ១៧១នាក់។
លោកឧត្តមសនីយ៍ស្នងការបានលេីកឡេីងថា ដោយទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងគណ:បញ្ជាការឯកភាពខេត្ត ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម បានបេីកវគ្គបណ្ដុះបណ្ដាលមន្ត្រីថ្មីជំនាន់ទី២ រយៈពេល១ខែ ចាប់ពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី១៧ ខែកុម្ភ: មានទាំងការរៀនទ្រឹស្ដី និងអនុវត្តមេរៀនដោយផ្ទាល់ ដេីម្បីឲ្យមន្រ្តីក្របខណ្ឌថ្មី យកទៅអនុវត្តកិច្ចការងារនៅតាមមូលដ្ឋាន និងបម្រេីប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ។ ហេីយបេីទោះបីជាជំងឺកូវីដ-១៩ បំលែងថ្មី(អូមីក្រុង) កំពុងរាតត្បាតចូលក្នុងសហគមន៍ក្ដី យេីងទាំងអស់គ្នាត្រូវរៀនរស់នៅ និងសម្របខ្លួនជាមួយមេរោគនេះ ដោយអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជប់ខ្ជួន។
ជាចុងក្រោយលោកឧត្តមសនីយ៍ស្នងការ បានមានប្រសាសន៍ផ្ដាំផ្ញេីទៅកាន់មន្រ្តីនគរបាលក្របខណ្ឌថ្មីទាំងអស់ថា ក្នុងនាមជាកម្លាំងត្រូវគោរពវិន័យរបស់នគរបាលជាតិឲ្យបានខ្ជប់ខ្ជួន ត្រូវមានក្របសីលធម៌ល្អ ធ្វេីជាមន្រ្តីនគរបាលគំរូដល់ប្រជាលរដ្ឋរស់នៅក្នុងមូលដ្ឋាន ខិតខំរៀនសូត្រទទួលយកបទពិសោធន៍ល្អៗពីរៀមច្បង យកទៅអនុវត្តការងារជំនាញ ដោយយកចិត្តទុកដាក់ និងយកច្បាប់ជាគោលក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ និងឆ្លេីយថាទេ ចំពោះគ្រឿងញៀន និងបទល្មេីសផ្សេងៗ ដែលមានកំណត់ក្នុងច្បាប់ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផងដែរ ៕
No comments