លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នាំយកអំណោយទៅចែកជូនពលរដ្ឋនៅឃុំស្វាយចេក
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នាំយកអំណោយទៅចែកជូនពលរដ្ឋនៅឃុំស្វាយចេក
ផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:២៦នាទីបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ទៅជូនប្រជាពលរដ្ឋនៅឃុំស្វាយចេក ចំនួន០៩គ្រួសារ ដែលកំពុងជួបការខ្វះខាតក្នុងអំឡុងពេលជម្ងឺកូវីដ១៩ រាតត្បាតជាសកល។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយចេក ដែលមានការរួមពីលោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកស្វាយ លោក លោកស្រី ប្រធាន អនុប្រធាន បក្សឃុំ លោក លោកសមាជិកបក្សភូមិ និង លោក លោកស្រីប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំជាច្រើននាក់។
អំណោយដែលនាំយកមកចែកជូនថ្ងៃនេះរួមមាន៖
*១-អង្ករចំនួន៥០គីឡូក្រាម
*២-មីចំនួន ១ កេស
*៣-ត្រីខចំនួន១យួរ
*៤-ទឹកត្រីចំនួន ១យួរ
*៥-ទឹកស៊ីអ៉ីវចំនួន១យួរ
*៦-ទឹកសុទ្ធចំនូន ២យួរ
*៧-ថវិការ ៥០០០០៛
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំចំពោះ សមាជិក សមាជិកបក្ស បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគ្រប់ផ្នែកពាក់ពន្ធ័ បានធ្វើឲ្យគណបក្សប្រជាកម្ពុជា រីកចម្រើន ទាំងការដឹកនាំ ការងារនយោបាយ ការកសាងសមិទ្ធផលនានា ការផ្តល់សេវាសាធារណ: និងការងារសង្គមផ្សេងៗ។
ទន្ទឹមគ្នានោះលោកក៏បានក្រើនរំលឹកដល់សមាជិក សមាជិកការបក្ស ត្រូវជម្រុញដល់ប្រជាពលរដ្ឋត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ជៀសវាងយឺតយ៉ាវ បាត់សិទ្ធិមិនបានចូលរួមបោះឆ្នោត។ និងបានណែនាំឲ្យបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺកូវីដ១៩បំលែងខ្លួនថ្មី៕
No comments