សម្ដេចក្រឡាហោម ស ខេង ផ្ញេីសាររំលែកមរណទុក្ខជូន លោក ខាន់ តូនី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក ខាន់ សុវណ្ណ ត្រូវជាឳពុកបង្កើត
សម្ដេចក្រឡាហោម ស ខេង ផ្ញេីសាររំលែកមរណទុក្ខជូន លោក ខាន់ តូនី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក ខាន់ សុវណ្ណ ត្រូវជាឳពុកបង្កើត
ផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៧:៤១នាទីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ មានសេចក្ដីក្ដុកក្តួល រន្ធត់តក់ស្លុត និងសោកស្ដាយឥតឧបមា ចំពោះមរណភាពរបស់លោក ខាន់ សុវណ្ណ ជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយ ត្រូវជាឪពុករបស់លោក ខាន់ តូនី ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសេចក្ដីទុក្ខព្រួយដ៏សោកសង្រេង និងអាឡោះអាល័យរកអ្វីបៀបផ្ទឹមពុំបាននេះ សម្ដេចក្រឡាហោម និងលោកជំទាវ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោក ខាន់ តូនី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវឪពុកជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហាធម៌ ហេីយក៏ជាការបាត់បង់នូវធនធានមនុស្សជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយមួយរូប ប្រកបដោយស្មារតីស្នេហាជាតិ និងប្រជាជន៕
No comments