អបអសាទរចំពោះសមិទ្ធផល និងវឌ្ឍនភាព នៃអគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ក្នុងស្រុកកោះសូទិន ដែលសាងសង់រួចរាល់១០០%
អបអសាទរចំពោះសមិទ្ធផល និងវឌ្ឍនភាព នៃអគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ក្នុងស្រុកកោះសូទិន ដែលសាងសង់រួចរាល់១០០%
ផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣:២២នាទីកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល នគរបាលខេត្តកំពង់ចាម និងគណ:ស្នងការនគរបាលខេត្ត បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
កម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត, ឯកឧត្តម លោកឧកញ៉ា លោក លោកស្រីម្ចាស់សប្បុរសជន, លោកនាយករដ្ឋបាលសាលាខេត្ត, លោកអភិបាល នៃគណ:អភិបាល ស្រុកកោះសូទិន, កងកម្លាំងទាំងបី, ប្រធានមន្ទីរជុំវិញខេត្ត, លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកអធិការនគរបាលក្រុង/ស្រុកទាំង១០, ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាលាស្រុក កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន, អាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ ,យាយជី តាជី ប្រជាការពារ និងប្រជាពលរដ្ឋ ចូលរួមសរុបចំនួន១៥៨នាក់។
ការសាងសង់នូវអគារប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំងពីរខាងលើ គឺទទួលការផ្ដួចផ្ដេីមឧបត្ថម្ភពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត, លោកឧត្តមសេនីយ៍ស្នងការ ថ្នាក់ដឹកនាំ រហូតដល់មន្ត្រី នៃអធិការដ្ឋានននគរបាលស្រុកកោះសូទិន, នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរ ព្រមទាំងទទួលបានការជួយគាំទ្រឧបត្ថម្ភជាថវិកា សម្ភារៈជាច្រេីនពីសំណាក់ និងឯកឧត្តម លោកឧកញ៉ា, សប្បុរសជននានា ក្នុងនឹងក្រៅស្រុក ដែលបានចំណាយអស់ថវិកាក្នុងការសាងសងសរុបចំនួន៖
១-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង ចំណាយថវិកាចំនួន១,៩៨០០ដុល្លារអាមេរិក
២-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ ចំណាយថវិកាចំនួន ២,៩៥០០ដុល្លារអាមេរិក(ចំណាយលេីការចាក់លុបរន្ធដៅដីអស់ច្រេីន)
សូមគោរពបញ្ជាក់ថា៖ ប៉ុស្តិ៍ទាំងពីរខាងលើ សាងសង់តាមលក្ខណៈស្តង់ដារបស់ក្រសួងមហាផ្ទៃ ទំហំ ០៩ម៉ែត្រ គុណនឹង១១ម៉ែត្រ។
នៅក្នុងកម្មវិធីនេះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភដល់លោកនាយប៉ុស្តិ៍ទាំងពីរ ក្នុងមួយប៉ុស្តិ៍ទទួលបានថវិកាចំនួន ២,០០០,០០០រៀល, យាយជី តាជី១៨នាក់ ម្នាក់ៗទទួលបាន ក្រណាត់ស ចំនួន១ដុំ ថវិកា ២០,០០០រៀល, ប្រជាការពារភូមិចំនួន២០នាក់ ម្នាក់ៗទទួលបាន សារ៉ុង១ ថវិកា ២០,០០០រៀល, មន្រ្តីសាលាស្រុក អាជ្ញាធរ ភូមិ-ឃុំ ប្រជាពលរដ្ឋសរុបចំនួន ៥៥នាក់ ម្នាក់ៗទទួលបានសារ៉ុង១ ថវិកា ២០,០០០រៀល៕
No comments