បទល្មើសនេសាទ កំពុងតែកើនឡើងជាលំដាប់ ក្នុងស្រុកកំពង់ស្វាយ សង្ស័យមន្ត្រីពាក់ព័ន្ធ ជាអ្នកបើកដៃអោយ
បទល្មើសនេសាទ កំពុងតែកើនឡើងជាលំដាប់ ក្នុងស្រុកកំពង់ស្វាយ សង្ស័យមន្ត្រីពាក់ព័ន្ធ ជាអ្នកបើកដៃអោយ
ផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៧:៣៤នាទីខេត្តកំពង់ធំ៖ ក្នុងបរិវេណបឹងទន្លេសាប ស្ថិតនៅឃុំពាមបាង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងតែក៏កើតនូវពពួកបទល្មើសនេសាទខុសច្បាប់ ជាច្រើនប្រភេទ ដោយគ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធបន្តិចឡើយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ជាពិសេសគឺពេលយប់ គេសង្កេតឃើញថា មានកាណូតនិងទូកធំៗ ខ្នាតយក្ស បានធ្វើសកម្មភាពរុញលៀស ទាំងថ្ងៃទាំងយប់ មានទាំងសំរ៉ាស និងដាក់របាំងសាច់អួនព័ទ្ធជុំវិញឡូតិ៍បម្រុងអភិរក្សបឹងទន្លេឆ្មា យ៉ាងគគ្រឹកគគ្រេង ដោយគ្មានមន្ត្រីពាក់ព័ន្ធណាចេញមកបង្ក្រាបឡើយ នេះហាក់ដូចជាបណ្តែតបណ្ដោយពេកហើយ។
ប្រភពដដែលបានបន្តត្អូញត្អែរថា មិនយូរទេនៅពេលខាងមុខឆាប់ៗ ប្រហែលជាគ្មានត្រីនៅសល់ទេ បញ្ហាទី១ គឺកាណូតនិងទូកធំៗបានធ្វើសកម្មភាពរុញលៀស និងបង្គប់ដោយប្រព័ន្ធឆក់ បញ្ហាទី២ ការដាក់របាំងសាច់អួនព័ទ្ធជុំវិញបឹងទន្លេឆ្មា មិនថាត្រីតូច ត្រីធំ គឺរលាយដោយសារតែបញ្ហាទាំងនេះ បញ្ហាទី៣ ដាក់សំរាស ហោមព័ទ្ធដោយសំណាញ់។
ប្រជាពលរដ្ឋជាច្រើន បានលើកឡើងថា សកម្មភាពបទល្មើសនេសាទដែលធ្វើឡើងផ្ទុយនឹងច្បាប់ជលផល ដោយគ្មានខ្លាចញញើតច្បាប់ តើលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកគួរតែចាត់វិធានការបែបណា ចំពោះមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ដែលបណ្តែតបណ្ដោយឱ្យបទល្មើសបន្តកើតឡើងក្នុងដែនគ្រប់គ្រងរបស់ខ្លួន។
ពលរដ្ឋជាច្រើនបានដាក់ជាសំណួរ ថា ការបាត់បង់ពូជត្រីទាំងអស់នៅក្នុងដែនអភិរក្សឡូតិ៍នេសាទ ដែលប្រមុខរាជរដ្ឋាភិបាលបានបម្រុងទុកពូជត្រីពងកូន កំពុងតែរលាយបាត់ជាបណ្តើរៗ តើគួរតែបន្ទោសទៅលើជំនាញណាខ្លះ (រងខណ្ឌរដ្ឋបាលជលផល នាយផ្នែកជលផល នាយសង្កាត់ជលផល អភិបាលស្រុក)
ប្រជាពលរដ្ឋជាច្រើនទទូចស្នើសុំដល់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ សូមលោកអភិបាលមេត្តាចាត់ មន្រ្តីជំនាញចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទខាងលើនេះឱ្យបានទាន់ពេលវេលាផងទាន៕
ជុំវិញការផ្សាយព័ត៌មានខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំបំភ្លឺពីលោកមន្ត្រីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖077906664/098906664
No comments