ឯកឧត្តម សុខ ប្រសិទ្ធ អញ្ជើញចូលរួមពិធីប្រកាសអនុក្រឹត្យស្តីពីគណៈកម្មាធិការពិសេសតាមដាន ការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន
ឯកឧត្តម សុខ ប្រសិទ្ធ អញ្ជើញចូលរួមពិធីប្រកាសអនុក្រឹត្យស្តីពីគណៈកម្មាធិការពិសេសតាមដាន ការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន
ផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០:៤៥នាទីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាសមាជិក គណៈកម្មាធិការ គ.អ.ស.អ.ប.អ អញ្ជើញចូលរួមពិធីប្រកាសអនុក្រឹត្យស្តីពីគណៈកម្មាធិការពិសេសតាមដាន ការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ និងប្រកាសសមាសភាពនៃគណៈកម្មាធិការពិសេស ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធាន គ.អ.ស.អ.ប.អ តាមប្រព័ន្ធវីដេអូអនឡាញ ដែលរៀបចំឡើងដោយក្រសួងផែនការ និងអង្គការ UNFPA។
កម្មពិធីនេះមានអ្នកចូលរួមប្រមាណ ៧០០នាក់ ដែលជាសមាជិកគណៈកម្មាធិការពិសេស អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត មន្ទីរជំនាញពាក់ព័ន្ធរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល៕
No comments