រថយន្តហ៊ីយិនដាយបើកបរក្នុងល្បឿនលឿន បណ្តាលឲ្យក្រឡាប់ផ្ងាជើងស្ដូកស្ដឹង នៅចំណុចផ្លូវបំបែកថ្នល់កោង
រថយន្តហ៊ីយិនដាយបើកបរក្នុងល្បឿនលឿន បណ្តាលឲ្យក្រឡាប់ផ្ងាជើងស្ដូកស្ដឹង នៅចំណុចផ្លូវបំបែកថ្នល់កោង
ផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:០៣នាទីបន្ទាយមានជ័យ៖ រថយន្តធុនធំដឹកថ្កាមាន់បើកបរដោយខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកថ្នល់កោង បណ្តាលឲ្យក្រឡាប់ផ្ងាជើងស្តូកស្តឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២:៣០នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកវាងក្រុងទឹកថ្លា ស្ថិតនៅភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
រថយន្តបង្កម៉ាកហ៊ីយិនដាយពាក់ផ្លាកលេខ សៀមរាប 3A-3513 ដឹកថ្កាមាន់ធ្វេីដំណេីរពីលិចមកកើត មកដល់ចំនុចផ្លូវ បំបែកវាងក្រុងទៅបាត់ដំបងដោយផ្លូវកោងបត់ស្តាំ ល្បឿនផ្ទុកលើសកំនត់ចងខ្សែរឹតមិនជាប់ដាច់ខ្សែបានក្រឡាប់ខ្លួន ផ្ងាជើងស្តូកស្តឹង។
តាមរបាយការណ៍បានបញ្ជាក់ថា៖ ករណីក្រឡាប់រថយន្តដោយខ្លួនឯងខាងលើនេះមិនមានគ្រោះថ្នាក់និងរបួសដល់មនុស្ស ចំណែកឯរថយន្តខូចខាតកម្រិតស្រាល១គ្រឿង។
បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការឃាត់សួរនាំ និងបន្តតាមនីតិវិធីនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕
No comments