ប្រធានការិយាល័យ រៀបចំដែនដី ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានប្រជាពលរដ្ឋប្តឹង ពាក់ព័ន្ធករណី ឃុបឃិតគ្នាជាមួយ ជនខិលខូច មករំលោភយកដីចំការ របស់ពួកគាត់_វគ្គ១
ប្រធានការិយាល័យ រៀបចំដែនដី ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានប្រជាពលរដ្ឋប្តឹង ពាក់ព័ន្ធករណី ឃុបឃិតគ្នាជាមួយ ជនខិលខូច មករំលោភយកដីចំការ របស់ពួកគាត់_វគ្គ១
ស្ទឹងត្រែង៖ លោក ធីង ម៉េង ប្រធានការិយាល័យ រៀបចំដែនដីនគររូបនីយកម្មសំណង់ ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសាររស់នៅភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដាក់បណ្តឹង ចូលទៅ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចខេត្តស្ទឹងត្រែង។
ក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលគោរពជូនប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច បានបញ្ជាក់ថា៖ លោក ធីង ម៉េង ប្រធានការិយាល័យ រៀបចំដែននគររូបនីយកម្មសំណង់ ស្រុកបុរីអូរស្វាយសែនជ័យ បានឃុបឃិតជាមួយជនខិលខូច មួយក្រុម មករំលោភយកដីចំការ របស់ពួកគាត់ ដែលមានទំហំប្រមាណ ១៩ហិកតា ៧៥អា។
ពាក់ព័ន្ធទៅនឹងករណីឃុបឃិតគ្នាជាប្រព័ន្ធជាមួយជនខិលខូច រំលោភយកដីរបស់ពលរដ្ឋខាងលើនេះ អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ លោក ឃឹម សីហា ក៏រងការចោទប្រកាន់ពាក់ព័ន្ធទៅនឹងការបដិសេធមិនទទួលពាក្យបណ្តឹងតវ៉ារបស់ពលរដ្ឋ (ពោលគឺ) មានការរើសអើង និងប្រកាន់បក្សពួកនិយម។
ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារសុំសំណូមពរដល់លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច មេត្តាជួយដោះស្រាយរកយុត្តិធម៌ដល់រូបគាត់ទាំងអស់គ្នាផងទាន៕
No comments