គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកបាភ្នំ៖ ការដ្ឋានលក់ដីភ្នំ (ទៀងឡយ) កំពុងតែរួមចំណែកយ៉ាងសកម្ម ក្នុងការបំផ្លិចបំផ្លាញផ្លូវសារធារណៈ ដោយគ្មានការរំខានដល់លោកអភិបាលស្រុក

    ស្រុកបាភ្នំ៖ ការដ្ឋានលក់ដីភ្នំ (ទៀងឡយ) កំពុងតែរួមចំណែកយ៉ាងសកម្ម ក្នុងការបំផ្លិចបំផ្លាញផ្លូវសារធារណៈ ដោយគ្មានការរំខានដល់លោកអភិបាលស្រុក

    ផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២:៣៥នាទី
    ព្រៃវែង៖ ការដ្ឋានលក់ដីភ្នំធ្វើផ្លូវ និងដីខ្សាច់ភ្នំលើ (ទៀងឡយ) ស្ថិតនៅឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងតែបន្តធ្វើសកម្មភាពជីកកាប់គាស់ ដោយប្រើគ្រឿងចក្រជាច្រើនគ្រឿង កាយយកអាចម៍ដីទៅលក់ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានគិតពីបញ្ហាសុខភាព សុវត្តិភាពសាធារណៈ ហើយក៏គ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន។

    ចំពោះបញ្ហានេះដែរ ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ពួកគាត់ ដោយហេតុថា «ម្ចាស់ការដ្ឋាន (ទៀងឡយ) កំពុងតែបញ្ចេញសកម្មភាពយ៉ាងសស្រាក់សស្រាំ ក្នុងការដឹកជញ្ជូនអាចម៍ដី ដោយប្រើប្រាស់រថយន្តធន់ធំ គ្មានស្លាកលេខ ដឹកជញ្ជូនដោយគ្មានការវិចខ្ចប់ត្រឹមត្រូវតាមបច្ចេកទេស បើកបរលឿនៗបង្កជាសម្លេងខ្លាំងៗ រំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់»។

    ចំណែកឯអភិបាលស្រុកបាភ្នំ លោកឡាយ សំអឿន ដែលទើបតែឡើងកាន់តំណែងថ្មីថ្មោង ហាក់ដូចជាខ្លាចកំដៅថ្ងៃខ្លាំងមែនទែន ខណៈក្រុមអាជីវកម្មកំពុងតែ ធ្វើសកម្មភាពបំផ្លិចបំផ្លាញផ្លូវយ៉ាងអណាធិបតេយ្យ បែរជាលោកអភិបាលស្រុក រូបនេះ គ្មានវិធានការរដ្ឋបាលណាមួយ ដើម្បីទប់ស្កាត់ នេះហាក់ដូចជាបណ្តែតបណ្ដោយពេកហើយ។

    ពលរដ្ឋបានបន្ថែម និងបន្តត្អូញត្អែរថា នៅចំណុចមូលដ្ឋានខាងលើនេះ បើសិនជាខែប្រាំងមេឃក្ដៅ គឺបង្កឱ្យហ៊ុយខ្លាំង ហើយបើនៅខែវស្សាមេឃភ្លៀងបង្កឲ្យរអិល ពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្មេងតូច ហើយរណ្តៅដីវិញមានជម្រៅជ្រៅដល់ឋានប្រេត ពិបាកដល់សត្វពាហនៈ ដូចជា គោ ក្របី អាចនឹងធ្លាក់ចូលទៅក្នុងរណ្តៅបណ្តាលស្លាប់ និងប្រឈមទៅនឹងការបាក់ស្រុត ដល់ដីចំការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

    ក្រឡេកមកមើលលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង ក៏កំពុងតែសម្ងំស្ងៀមហាក់ដូចជាភ្លេចតួនាទីរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចមុខងារ ហើយបែរជាបណ្តែតបណ្ដោយឲ្យមានក្រុមឈ្មួញធ្វើការជីកគាស់កាយដីមានជម្រៅជ្រៅដល់ឋានប្រេត យកទៅធ្វើអាជីវកម្មយ៉ាងអណាធិបតេយ្យ ដោយគ្មានការបង្ក្រាបទប់ស្កាត់។

    ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំដល់ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមឯកឧត្តមចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងផ្លូវ និងទីតាំងជីកកាយដីខាងលើនេះផងទាន។

    ពលរដ្ឋស្នើដល់ឯកឧត្តមឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមឯកឧត្តមស្នងការជួយចាត់មន្ត្រីជំនាញចុះពិនិត្យមើលរថយន្តដឹកជញ្ជូនដីដែលគ្មានស្លាកលេខទាំងនោះផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ