សមត្ថកិច្ចព្រះសីហនុ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បង្ក្រាបបាន ករណីជួញដូរអាវុធ ដោយគ្មានការអនុញាត

សមត្ថកិច្ចព្រះសីហនុ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បង្ក្រាបបាន ករណីជួញដូរអាវុធ ដោយគ្មានការអនុញាត
ផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩:០០នាទីព្រះសីហនុ/កណ្តាល៖ សម្ថកិច្ចបង្ក្រាបបាន ករណីជួញដូរអាវុធ ដោយគ្មានការអនុញាតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណុចភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចាប់ខ្លួននៅវេលាម៉ោង៩:១០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល។
ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្ដកណ្ដាល។
វត្ថុតាងចាប់យក៖ អាវុធចំនួន០៣ដើម
១.អាវុធខ្លីម៉ាកGlook19 លេខBPRV205
២.អាវុធខ្លីម៉ាកGlook លេខEVO403
៣.អាវុធវែងម៉ាក CZ SCORPION EVO3A1
៣.បំពុងខ្ទប់សម្លេង ចំនួន១០
៤ គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់
៥.បង់ចំនួន០៦ ខ្លីចំនួន០៤ វែងចំនួន០២
៦.សំភារ:ជួសជុលអាវុធមួយចំនួន
ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើបានប្រគល់ជូនអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



No comments