ស្រុកជុំគិរី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអណាធិបតេយ្យ បែរជាសមត្ថកិច្ចមិនព្រមបង្ក្រាប
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRTVK43CHmvSmdHo3ZLZ-ZAszOc738SahSCgfUAq2hT6YUExEtQrSs-S5FC-_ztV1e8dSoiNb6G7nipGqix-h5h1DHUn8DNkHvFO4rfFAv5IbfhHOkslst1JQidDWGQGqRg9ai4G1tNJpETe2hW_lR8S4LS-J2pXyYoLETqqwrOe2yXQJBhJNI_8pZ/s1600/Polish_20220625_190109631.jpg)
ស្រុកជុំគិរី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអណាធិបតេយ្យ បែរជាសមត្ថកិច្ចមិនព្រមបង្ក្រាប
ផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩:០៩នាទីខេត្តកំពត៖ ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី មានទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង «មាន់ជល់ ហាយឡាយ» កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ បែរជាសមត្ថកិច្ចមូលដ្ឋាន មេប៉ុស្តិ៍មិនហ៊ានបង្ក្រាបព្រោះគ្មានបញ្ជាពីអធិការស្រុក។
យោងតាមការឲ្យដឹងពីលោក មេប៉ុស្តិ៍ឃុំត្រពាំងរាំង នៃអធិដ្ឋាននគរបាលស្រុកជុំគិរី បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះ មានជាច្រើនកន្លែង ជុំវិញមូលដ្ឋាន តែរូបគាត់មិនហ៊ានបង្ក្រាបនោះទេ ហេតុផល គ្មានបញ្ជាពីមេ។
លោកមេប៉ុស្តិ៍ រូបនេះ បានបញ្ជាក់ទៀតថា ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះ មានតែលោកអធិការរងស្រុកជុំគិរី ទទួលផែនការងារព្រហ្មទណ្ឌ ទើបដឹងច្បាស់ និងបានឲ្យសារព័ត៌មានខលទៅសួរ អធិការរងព្រហ្មទណ្ឌ រូបនិងទៅ ទើបដឹងច្បាស់ថាល្បែងស៊ីសងទាំងអស់នោះជារបស់អ្នកណា (នេះហាក់ដូចជាលោកអធិការរងស្រុករូបនេះមានអ្វីពាក់ព័ន្ធជាមួយបទល្មើសល្បែងស៊ីសងទាំងនេះខ្លាំងមែនទែន)។
ជុំវិញការលើកឡើងរបស់លោក មេប៉ុស្តិ៍ឃុំត្រពាំងរាំង ខាងលើនេះ ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពី អធិការរង ព្រហ្មទណ្ឌ ស្រុកជុំគិរី បានទេព្រោះទូរស័ព្ទខល មិនចូលជាច្រើនដង។
ចំណែកឯលោក មុី សុខុម អធិការនគរបាលស្រុកជុំគិរី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខាងសារព័ត៌មានយើងមិនទាន់បានសុំការបំភ្លឺនោះទេ ព្រោះគ្មានលេខទូរស័ព្ទ។
ពលរដ្ឋជាច្រើនស្នើសុំដល់លោកអធិការនគរបាលស្រុក លោក មុី សុខុម សូមលោកអធិការចេញបញ្ជាដល់មន្ត្រីក្រោមឱវាទចុះពិនិត្យបង្ក្រាប ទប់ស្កាត់ បទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងអស់នោះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghZlWZJNfvnAEeLRH1VtTfGczfvXKb9MzZpiqR6CCnP35XgvXcTxVlmudCx0_ZoCkv6twZmXGU8c-ye-mctDzZynLgaLRSO-vf_KgicHrhXZtnY0Z8Hb8K3zjiNbhCVj80ACYIbR5DKZ0A4k19gKhLMr8tXchWTwKyDkXcyLQQ-C71Yq9f5ftXOyKM/s1600/IMG_20220625_181706_243.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRyxwP7MsgwJLEf6Hu4L5DhRnEPYj-PWfaeR1Rz5xfdSh_n4bivg0vi3sPQLiFLc-NybzAWSNx0b_Q_Gwj93RGyYRXdcqPOdm6voYoDoOKLmZdKGgbpaTQuO6ioSCwW_xdnvnru5WVh5K7ivzQycFJbMCZ7KmK7hjTi0X4KsSPAZw73mvBlGKIWIls/s1600/IMG_20220625_173240.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqLFwxkJU8awPc5hNcAQEBWV6ZVceP6g2fO0lgjk-_c2qYDtFH156iyAP-ThQCWZKUMO1KiclDLwCkVQigMTobCnvKyr3VfFrg1_E9t_knATzizF2oqVD5gToPCfctoHx8qw_dnHoJJcb4jOuvFyiinUkJcwy4-EyLR1h6am-YUcUgGa-cdHe4kPOP/s1600/IMG20220625153552.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzU8cW5BSA8ezklzH6YHDCzHOf3oOG1UFIExvQW4aIm3uHSyYvUMhl1fhhNxFZOfRvoMXwzzWDiYby-SCf_h9IjGNG8Js3NRGedM_ctTAOcVRKbyHXH_nlPvKnQZSQ0LjtMyNyvKqtegmtJ0ZCRolxHesOfZ2D4R8Z7AA8L64w6Z0uyCs7Ne02I2h/s1600/IMG_20220625_153332.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiccZqlml-E0MsJQlpuB3zQ22LJE_pCK8e_hyE5NjkIw0k5SMHO_KiJRuQQOx3HuZJMs8vaFj5degVeohe8ia4CRaACXefvWaxdVniU_GNQSRycb2OPDbp7rLVVI5QlL57FNCngRpJOiQbz5H04yvh532VGfIv3p0VBjpznBfbEpBeX8ul9BlhN1rp/s1600/IMG_20220625_194034_935.jpg)
No comments