គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថាសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ

    ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថាសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ

    បន្ទាប់ពីបានឃេីញការបង្ហោះផ្សព្វផ្សាយចែកចាយរូបភាពលេីបណ្តាញសង្គមហ្វេសប៊ុក​ អំពីសិប្បករស្មូនដី​ ឈ្មោះ​ ប៊ិន​ ឆារ៉ាន់​ អាយុ៤១ឆ្នាំរស់នៅភូមិព្រៃដេីមថ្នឹង​ ឃុំព្រៃដេីមថ្នឹង​ ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ដែលមានទឹកចិត្តស្រលាញ់សម្តេចតេជោ​ តែមិនមានការពិចារណាវែងឆ្ងាយ​ បានយកដីឥដ្ឋមកសូនធ្វេីជារូបសំណាកសម្តេចតេជោ​ ហេីយត្រៀមសិតទៅជារូបស្ពាន់នាពេលខាងមុខ​ ព្រមទាំងមានការផ្សព្វផ្សាយ​ និងចែកចាយតៗគ្នាច្រេីន​  ទេីបរសៀលថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២២នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ បានបញ្ជាឱ្យឯកឧត្តម​ ហូ​ សិទ្ធី​ នាយកខុទ្ទកាល័យសម្តេច​តេជោ​ ហ៊ុន​ សែន​ ​នាករដ្ឋមន្ត្រី​ ចាត់តាំងឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដឹកនាំក្រុមការងារ​ រួមជាមួយអាជ្ញាធរស្រុកស៊ីធរកណ្តាល​ បានចុះមកជួបណែនាំសិប្បកររូបនេះឱ្យបញ្ឈប់ការសូនរូប​សម្តេចតេជោជាបន្ទាន់ ហេីយឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថា "សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ "ដូច្នេះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វេីរូបសំណាក​ ឬសូនរូប​ ឬក៏ចាក់ពុម្ពរូបសម្តេចនោះទេ។ តាមការបញ្ជាក់របស់ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ ខាងលេីនេះ​ ក៏ជាសារចែករំលែកដល់សាធារណជនឱ្យបានជ្រាបផងដែរ។

    ក្រោយទទួលបានការណែនាំប្រកបដោយមនោសញ្ចតនាពីសំណាក់ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ សិប្បករ​ស្មូនដី​ ប៊ិន​ ឆារ៉ាន់​ បានទទួលយកដោយសេចក្តីរីករាយ​ និងការគោរពស្រលាញ់​ ហេីយគាត់ក៏បានកែរូបសំណាកដីឥដ្ឋដែលគាត់បានធ្វេីកន្លងមក​នោះ​ ឱ្យទៅជារូបសំណាកតាឥសីវិញ​ ដេីម្បីបញ្ជាក់អំពីសេចក្តីគោរពស្រលាញ់ដ៏ស្មោះចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលជាលោកឪពុកប្រកបដោយព្រហ្មវិហារធម៌​ ​និងជាអ្នកដឹកនាំដ៏ឆ្នេីមប្រកបដោយគតិបណ្ឌិត​ ធ្វេីឱ្យប្រទេសជាតិមានភាពរីកចម្រេីនលេីគ្រប់វិស័យ​ ជីវភាពប្រជាជនក៏មានភាពល្អប្រសេីរឡេីងជាលំដាប់។

    ជាមួយគ្នានេះ​ សិប្បករ​ស្មូនដី​ ប៊ិន​ ឆារ៉ាន់​ ក៏បានអំពាវនាវឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជួយចែករំលែកនូវសារសុំទោសរបស់លោក​ និងក្រុមគ្រួសារចំពោះសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ហេីយសូមឱ្យអ្នកលេងហ្វេសប៊ុកដែលបានយករូបដែលគាត់បានបង្ហោះទាំងខុសឆ្គងកន្លងមកជួយលុបចេញវិញផង។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ