ពពួកក្រុមញៀនល្បែង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់យ៉ាងអណាធិបតេយ្យ ចំណែកលោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge3rudxr9SvrQH3Emxpe17vhqoEzWBTTFQcE2QIHTf85H0pqCVuzb6ua0rQN2TLRT1DN_KVVSvdhBoeKz5K2v8N6u5Mnw9VLUBRcqr9GsLor7fSURAD7a4o0jY83uQerAsZ3DkBTeW6uCrXmjTJ8dBS8-gbD_7yVTnzbp0OEOzijGuJ32sXkrjSyXH/s1600/Picsart_22-08-06_13-32-15-974.jpg)
ពពួកក្រុមញៀនល្បែង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់យ៉ាងអណាធិបតេយ្យ បែរជាលោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់
ខេត្តតាកែវ៖ តាមសេចក្តីរាយការណ៍ពីពលរដ្ឋបាននិយាយ ជារៀងរាល់ថ្ងៃមានពពួកក្រុមញៀនល្បែងជល់មាន់ មកពីទីជិតទីឆ្ងាយ ជាច្រើនកុះករ បានប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ នៅចំណុចភូមិក្រសាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់ ខាងលើនេះ មានលួចលាក់បង្កប់អាប៉ោង និងមានការភ្នាល់ចាប់ពី ប្រាំរយ រៀល 500៛ រហូតដល់ រាប់ពាន់មុឺនរៀល ចំណែកមាន់ជល់ ចាប់ពី ៥០០០០៛ ដល់ ១០០០០០៛ និងលើសពីនេះបើមានគូរសងសឹកពិសេស។
ពាក់ព័ន្ធទៅនឹងបញ្ហាបទល្មើសខាងលើនេះដែរ ពលរដ្ឋលើកឡើង ដោយរិះគន់ចំៗថា លោកឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស កំពុងតែរក្សាភាពស្ងៀមស្ងាត់ ដូចជាមានអ្វីលាក់បាំង ហើយមន្ត្រីមូលដ្ឋានលោក មេប៉ុស្តិ៍ ហាក់បីដូចជា មិនហ៊ានទប់ស្កាត់បង្ក្រាបសោះ មិនដឹងថាមកពីបញ្ហាអ្វី។
ករណីខាងលើនេះដែលពលរដ្ឋជាច្រើនកំពុងតែព្រួយបារម្ភចំពោះភាពអសន្តិសុខ កើតឡើងដោយយថាហេតុណាមួយ ព្រោះកន្លែងណាមានល្បែងស៊ីសង កន្លែងនោះប្រាកដជាមានបទល្មើសផ្សេងៗ កើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។
ប្រជាពលរដ្ឋជាច្រើនស្នើដល់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមជួយចាត់វិធានការ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានទាំងនោះផងទាន និងស្នើសុំដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ សូមជួយជាកម្លាំងបញ្ជាដល់មន្ត្រីក្រោមឱវាទផង ព្រោះកន្លងមកដោយសារតែល្បែងស៊ីសងនេះហើយ ទើបករណីហិង្សាវាយប្លន់ ប៉ុនប៉ងសម្លាប់ កើតឡើង និងនៅមិនទាន់មានដំណោះស្រាយផង ជិត១ឆ្នាំហើយ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTFJsloLDQEIadz8PkKaRfqav4h01bw5I2Zs0glwIqUCFmF8ImYlj7fw3XfeUi-EAlrzd8J6Kt_18roc2VpyLzMDEOpeYDuYxcUR1ibI3TAH2G2iIhITKoEWECwuYVGrS-ld60iiYOjlYmBLwABhJQKn_G-vuUXUZYqA6qHkEn4kh3siSuu7BRG2WN/s1600/FB_IMG_1650461924427.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5wMN95VZRXYNw8I4xExQ2LoqUUA7AgO-xCHYTbcJ7hux5-6s61E1ZpbT5hcpHv0rTbU00ilZ2Nunas_zpVihzw7_ePKb5NLcCb8W-0axJrFyNuA8nFMziMkS4ck0k90GT8VCDdYX_aHCDTFF3L6yrdjZI0XoH9iXIlWSbsCvSDfjFWjo97BKyzUP9/s1600/FB_IMG_1659767219390.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFYeb-uTtEmnkBmgZjx4fnzvX9BXc65jVSJFsmQslu7DPZigphhibyv3L_qCctWHEwUy8LVL8-YETJ8gY0QlhM4BcBQthZ-_RNYXiVL5cQFKVlgDKtyPhGYrYAh2t0Yj2uWFmIBOXoKobgtsOi5YFV-hlZ83SbaOxxLOBCUtYMLuX50hUltbOtL6vr/s1600/IMG-20190328-WA0000.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXBgeZE8vl54-qxDaOMSfF2Efy9_ORWoMXVKX9_-o2PpNh6ZBYvzJxk8RPtfstVKs_H-J-z0Mh_7uwSqkAkp4Od_0tipxmZQ0EIymoF40z-IB7Ff8TW5xcNqhRuNkZv6YyklJqKveE-6tsMf3ApFN6PPcfwdWzdkrXGZwu_vuxihwyu0TC8o1dMkQB/s1600/IMG_20220806_132736_631.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPUl9q_imBW5GXKydtZeWBrkmkBssSwCfrC4ZW-cyF7iI7sjdnFmFJpNrczdwQrrxHBII_kZdUOsMfLYYhdw-D_MFnsx8dp3rylT1oMb4F89tfwO7miM2xEq7nM9X5zslOBrS4xNkgfv_y4KBwMq19yazlbD2djbLqs3ScSmQNtvQL_DccAv0CD4VD/s1600/IMG_20220806_132738_955.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm3ZBiJI2apvLH0fS0yg-x2A4i3bB-43oK6LCBCk7R_ox-wy2mUuAP_mHdeauPULwEhrCHMNPAPdxAPiH9TlVDpIzga-p5TYP6JnrARRjBKb6cX6RKtm0ABpF_uYcrafjTB1TE-Py_shBvr0THgPw0idi8l4nj8w0eTI-4-KURzwuzhZCP37LS-HNH/s1600/IMG_20220806_132740_238.jpg)
No comments