ខណ្ឌពោធិ៍សែនជ័យ៖ ល្បែងស៊ីសងខុសច្បាប់ កំពុងរីករាលដូចផ្សិត បែរជាសមត្ថកិច្ចមូលដ្ឋានមើលរំលង សូមថ្នាក់លើជួយមើលផង
ខណ្ឌពោធិ៍សែនជ័យ៖ ល្បែងស៊ីសងខុសច្បាប់ កំពុងរីករាលដូចផ្សិត បែរជាសមត្ថកិច្ចមូលដ្ឋានមើលរំលង សូមថ្នាក់លើជួយមើលផង
ផ្សាយចេញនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨:៣១នាទីទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងខណ្ឌពោធិ៍សែនជ័យ បែរជាបងបងសមត្ថកិច្ច ដែលគ្រប់គ្រងក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់សម្ងំស្ងៀម ដូចចោរលួចសេះ នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។
ជាក់ស្តែង នៅចំណុចផ្លូវសារធារណៈ ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានទីតាំងបនល្បែងស៊ីសងខុសច្បាប់ ដ៏ធំ កំពុងតែបើកដំណើរការ ដោយចំហរ និងមិនមានការភិតភ័យ ពីកម្លាំងសមត្ថកិច្ចបន្តិចសោះឡើយ នេះហាក់ដូចជាខ្លាំងដៃសម្បើមណាស់។
មហាជនជាច្រើន បានសម្តែងការ ងឿងឆ្ងល់ យ៉ាងខ្លាំង ចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសង ខុសច្បាប់ខាងលើ បានបើកលេង ដោយចំហរ បែរជាគ្មានការបង្ក្រាប ទប់ស្កាត់ ពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន។
ពាក់ព័ន្ធទៅនឹង អាជីវកម្ម ល្មើសច្បាប់ខាងលើនេះ មហាជនជាច្រើនរង់ចាំមើលលោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបតែឡើងកាន់តំណែងថ្មោងថ្មី ហ៊ានបង្ក្រាបទប់ស្កាត់ដែលឬយ៉ាងណា។
មហាជនជាច្រើន កំពុងតែរង់ចាំមើលចំណាត់ការរបស់លោក អភិបាលខណ្ឌ ដែលឡើងកាន់តំណែងថ្មី ចេញស្នាដៃដោយវិធីសាស្ត្របែបណា..!
ចំណែកឯលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនដឹងថាលោកមានវិធានការទប់ស្កាត់បែបណានោះទេ បើបទល្មើសរីករាលដាលដូចផ្សិតបែបនេះ និងបើកលេងដោយ គគ្រឹកគគ្រេង ចេញចូលយ៉ាងសស្រាក់សស្រាំ ហើយមានពេលខ្លះ កន្លែងខ្លះ លេងល្បែងភ្នាល់ចាញ់ គ្មានលុយសង រហូតឈានដល់ទាញដំបងដេញវ៉ៃគ្នាផ្អើលភូមិក៏មាន។
ប្រជាពលរដ្ឋជាច្រើន ទាំងក្នុងនិងក្រៅមូលដ្ឋាន លើដៃសំពះសុំអំពាវនាវស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចេញបទបញ្ជាមាសដល់មន្ត្រីថ្នាក់ក្រោម ឲ្យចុះបង្ក្រាបទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើផងទាន៕
No comments