មិនអាចទទួលយកបានទេ ចំពោះសកម្មភាព ពួកបំពុលសង្គម ដែលបង្កើតវីដេអូ រំលោភប្លន់ ដែលជាមេរៀន នាំឲ្យកើតចោរប្លន់រំលោភសម្លាប់ ក្នុងសង្គមជាតិ
មិនអាចទទួលយកបានទេ ចំពោះសកម្មភាព ពួកបំពុលសង្គម ដែលបង្កើតវីដេអូ រំលោភប្លន់ ដែលជាមេរៀន នាំឲ្យកើតចោរប្លន់រំលោភសម្លាប់ ក្នុងសង្គមជាតិ
ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ និងជាអ្នកសារព័ត៌មាន ពិតជាមិនអាចទទួលយកបានទេ ចំពោះទង្វើ និងសកម្មភាព របស់ក្រុមសម្តែងអសិលធម៌ ដែលបានសម្តែងនូវឈុតឆាតបែបកំប្លែងខ្លី គ្មានខ្លឹមសារ ក្នុងនៃបង្កបង្កើននូវកំណើនពពួកចោរលួច ចោរប្លន់ រំលោភសម្លាប់ បំផ្លាញ់វប្បធម៌ បំផ្លាញ់សាសនា បង្កើតឲ្យមានភាពអសន្តិសុខក្នុងសង្គមជាតិ។
ខ្ញុំគិតថា វីដេអូ កំប្លែងបែបខ្លី គ្មានខ្លឹមសារ អសិលធម៌ របស់ពួកក្រុមសម្តែងនេះ ជាសកម្មភាពក្នុងនៃ បំផ្លាញ់ វប្បធម៌ បំផ្លាញ់សាសនា នាំឲ្យមានការកើនឡើងនៃកំណើនចោរកម្ម រំលោភសម្លាប់ ការជួញដូរផ្លូវភេទ ជួញដូរកុមារ ដែលជាអំពើល្មើសច្បាប់ដែលមិនគួរលើកលែងឲ្យបាន។
យើងដឹងហើយថា ប្រទេសកម្ពុជាមានសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប៉ុន្តែករណីឆក់ប្លន់ រំលោភសម្លាប់ នៅមិនទាន់លុបបំបាត់បានមួយរយភាគរយនោះទេ។
ហើយកត្តាទាំងអស់នេះ គឺកើតឡើងដោយសារ ពួកក្រុមសម្តែងអសិលធម៌ អត់កេខ្មាស់ កំប្លែងបែបខ្លី គ្មានខ្លឹមសារអប់រំ ក្នុងនៃបង្កើតឲ្យយុវ័យ ដើរចូលផ្លូវអវិជ្ជមាន កើតជាចោរប្លន់ រំលោភសម្លាប់ និងអំពើអសន្តិសុខជាដើម ដោយសារតែពួកក្រុមសម្តែងនេះឯង។
ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ និងជាអ្នកសារព័ត៌មាន ពិតជាមិនអាចទទួលយកបានទេ ចំពោះសកម្មភាព អសិលធម៌ បំផ្លាញ់ជាតិសាសនា បំផ្លាញ់សន្តិសុខសាធារណៈ នាំឲ្យកើតចោរកម្មក្នុងសង្គម ខ្ញុំសូមអំពាវនាវដល់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា សូមចាត់វិធានការក្តៅចំពោះពួកក្រុមសម្តែងទាំងអស់នេះផង។
ខ្ញុំសុំស្នើដ៏ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមឯកឧត្តមមេត្តាជួយអន្តរាគមន៍ករណីនេះផងទាន ជៀសវាងមានចោរលួចប្លន់រំលោភសម្លាប់កើនឡើងដោយសារពួកបំពុលសង្គមបំផ្លាញ់វប្បធម៌ទាំងអស់នេះ៕ ដោយ៖ អក្សរ ន៚
No comments