ទីតាំងបនល្បែងគ្រប់ប្រភេទក្នុងក្រុងព្រះសីហនុ បានបើកដំណើរការយ៉ាងរំភើយ ដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ
ទីតាំងបនល្បែងគ្រប់ប្រភេទក្នុងក្រុងព្រះសីហនុ បានបើកដំណើរការយ៉ាងរំភើយ ដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ
ព្រះសីហនុ៖ ទីតាំងបនល្បែងស៊ីសងដ៏ធំ ហ្គេមបាញ់ត្រី និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងទៀត នៅក្នុងសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបើកដំណើរការយ៉ាងរំភើយ ដោយគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបន្តិចសោះឡើយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា បនល្បែងស៊ីសងមួយកន្លែងនេះ បើកដំណើរការជាសាធារណៈ ដោយមានភ្ញៀវចេញចូលយ៉ាងសស្រាក់សស្រាំ មកពីគ្រប់មជ្ឈដ្ឋាន គ្រប់ជាតិសាសន៏ មានទាំងក្មេងៗ សិស្សសាលា ទាំងប្រុសទាំងស្រីជាដើម។
ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នោះបានលើកឡើងថា៖ «ទីតាំងបនល្បែងស៊ីសងខាងលើនេះ ទំនងជាមានការចូលរួមជាមួយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ហើយទើបមិនមានការបង្ក្រាបទប់ស្កាត់» ពោលគឺបណ្តែតបណ្ដោយឲ្យបើកដំណើរការដោយចំហរនិងដោយសេរី មិនខ្វល់ពីការកើតឡើងចោរកម្មបន្តិចឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែភ័យខ្លាចយ៉ាងខ្លាំងចំពោះ ទីតាំងបនល្បែងស៊ីសងដ៏ធំក្នុងក្រុងព្រះសីហនុមួយកន្លែងនេះ ព្រោះឃើញថាមានពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលលេងល្បែងភ្នាល់ដាក់លុយយ៉ាងសស្រាក់សស្រាំ ដោយមានអ្នកចាញ់រៀងរាល់ថ្ងៃ។
ពលរដ្ឋបន្តថា៖ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងព្រះសីហនុ កំពុងតែអនុវត្តច្បាប់ផ្ទុយពីក្រសួងមហាផ្ទៃ និងផ្ទុយពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដោយមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ត្រូវតែបង្ក្រាបដាច់ខាត។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ហើយនិងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមជួយបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផងទាន។
ពលរដ្ឋស្នើដល់ឯកឧត្តមបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសកម្ពុជា សូមឯកឧត្តមចាត់វិធានការបង្ក្រាបបទល្មើសល្បែងស៊ីសងក្នុងក្រុងព្រះសីហនុផងទាន៕







No comments