ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែដំណើរបានដោយរលូន នៅផ្លូវ២០០៤ ខណ្ឌពោធិ៍សែនជ័យ
ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែដំណើរបានដោយរលូន នៅផ្លូវ២០០៤ ខណ្ឌពោធិ៍សែនជ័យ
ទីតាំងល្បែងស៊ីសងខុសច្បាប់ ចាក់បាល់ ភ្នាល់បៀ ចាក់មាន់ និងអាប៉ោង តាមអនឡាញ ដ៏ធំ នៅតែអាចបន្តបើកដំណើរការបានដោយរលូន នៅផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជប់ខារ៉ាអូខេ យីហោ រស្មីពោធិ៍ចិនតុង។
ពលរដ្ឋលើកឡើងថាល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះគឺជាដើមចម នៃពពួកបទល្មើស គឺជាកន្លែងកកើតក្រុមចោរប្លន់ ចោរលួច ចោរឆក់ អំពើហិង្សា អំពើពុករលួយ និងភាពអសន្តិសុខដល់ប្រជាពលរដ្ឋទូទៅ។
ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានជាច្រើន មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ដែលកំពុងធ្វើសកម្មភាព យ៉ាងសកម្មក្នុងការបង្កើនឲ្យមានបទល្មើស។
ពលរដ្ឋស្នើសុំឲ្យអភិបាលខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធិ ដែលទើបតែឡើងមកកាន់ដំណែងថ្មី សូមជួយដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕
No comments