គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ដឹងការពិតហើយ! មន្ទីរពហុព្យាបាលចំនួនបីកន្លែង ដែលប្រើឈ្មោះ (ខ្មោច) បើកមន្ទីរពេទ្យដោយគ្មានច្បាប់អនុញ្ញាត ពេលនេះបិទក្រណាត់ក្រហមហើយ_វគ្គ៦

    ដឹងការពិតហើយ! មន្ទីរពហុព្យាបាលចំនួនបីកន្លែង ដែលប្រើឈ្មោះ (ខ្មោច) បើកមន្ទីរពេទ្យដោយគ្មានច្បាប់អនុញ្ញាត ពេលនេះបិទក្រណាត់ក្រហមហើយ_វគ្គ៦

    ពេលនេះបានដឹងការពិតហើយបន្ទាប់ពីមានសារព័ត៌មានជាច្រើន ធ្វើការផ្សព្វផ្សាយពាក់ព័ន្ធមន្ទីរពេទ្យជាច្រើនកន្លែងបើកដំណើរការ ដោយលួចប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច) យកមកប្រើប្រាស់ដោយគ្មានការអនុញ្ញាត ពេលនេះត្រូវបានបិទក្រដាត់ក្រហមអស់ហើយ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ មន្ទីរពហុព្យាបាល ចំនួនបីកន្លែង ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល១កន្លែង និង២កន្លែងស្ថិតនៅរាជធានីភ្នំពេញ ដែលប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលលោកវេជ្ជបណ្ឌិតរូបនេះស្លាប់បាត់បង់ជីវិតយូរមកហើយ ត្រូវបានបិទបាំងដោយក្រណាត់ក្រហម។

    យោងតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល លោក គួយ ប៊ុនធឿន បានប្រាប់សារព័ត៌មានយើងថា «មូលហេតុដែលឈានដល់ការបិទក្រណាត់ក្រហម លើផ្លាកយីហោ មន្ទីរពហុព្យាបាល និងសម្ភព សុខ សុវណ្ណ ដោយសារតែមន្ទីរពេទ្យមួយនេះមិនមានច្បាប់អនុញ្ញាតនោះទេ ហើយថែមទាំងមន្ទីរពេទ្យមួយនេះប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច)»។

    ចំណែកឯទីតាំងដែលធំជាងគេស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានយីហោ «ពហុព្យាបាល សម្ភព កែវ ការីណូ» លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានដែរថា៖ លោកបានបញ្ជាឱ្យមន្ទីរពេទ្យទាំងនោះបិទទាំងអស់ហើយ ពោលគឺ៖ មិនឱ្យមានការទទួលព្យាបាលអ្នកជំងឺបន្តទៀតនោះទេ។

    លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានទៀតថា៖ មូលហេតុដែលឈានទៅដល់ការបញ្ជាឱ្យបិទនូវទីតាំងមន្ទីរពេទ្យទាំងនោះ គឺដោយសារតែមន្ទីរពេទ្យទាំងនោះមិនមានច្បាប់អនុញ្ញាត។

    ករណីខាងលើនេះយើងនៅមិនទាន់ដឹងច្បាស់នោះទេ ពីជោគវាសនា របស់បក្សពួកជនខិលខូចដែលបានរួមគំនិតគ្នាលួចបើកមន្ទីរពេទ្យដោយខុសច្បាប់។

    មហាជននិងអ្នកសារព័ត៌មានជាច្រើន ក៏បានសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលលោកអសមត្ថភាពយ៉ាងខ្លាំងក្នុងការបណ្តោយឱ្យមានមន្ទីរពេទ្យគ្មានច្បាប់ជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញដែលជាដែនគ្រប់គ្រងរបស់ខ្លួន។

    មហាជនជាច្រើនសូមអំពាវនាវទទូចស្នើសុំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង សូមចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតចំពោះករណីមន្ទីរពេទ្យគ្មានច្បាប់តែអាចបើកដំណើរការបានដោយរលូនខាងលើនេះផងទាន តើមានរឿងអ្វីនៅពីក្រោយឬយ៉ាងណាចំពោះមន្ទីរពេទ្យដែលគ្មានច្បាប់ទាំងអស់នោះ។

    សូមបញ្ជាក់ថា៖ ជុំវិញករណីខាងលើនេះ មហាជនជាច្រើនក៏ដូចជាអ្នកសារព័ត៌មាន នៅមិនទាន់ទទួលបានការបំភ្លឺជាផ្លូវការ ពីខាង ក្រសួងសុខាភិបាលកម្ពុជានោះទេ!

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ