គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បដិសេធថាមិនធ្លាប់បានទទួលលុយ ៥ពាន់ដុល្លារ ពីមន្ទីរពេទ្យគ្មានច្បាប់នោះទេ_វគ្គ១០

    លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បដិសេធថាមិនធ្លាប់បានទទួលលុយ ៥ពាន់ដុល្លារ ពីមន្ទីរពេទ្យគ្មានច្បាប់នោះទេ_វគ្គ១០

    មន្ទីរពហុព្យាបាលជំងឺទូទៅដែលប្រើប្រាស់ឈ្មោះ វេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះខ្មោច មកបើកមន្ទីរពេទ្យបានដោយរលូននៅ រាជធានីភ្នំពេញ ចំនួនពីរកន្លែង ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធចុះបិទផ្អាកដំណើរការ បន្ទាប់ពីបែកធ្លាយថាគ្មានច្បាប់។

    តាមប្រភពព័ត៌មានពីអ្នកស្និទ្ធស្នាលជាមួយលោក កែវ ពិសិដ្ឋ ម្ចាស់មន្ទីរពេទ្យគ្មានច្បាប់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលប្រើប្រាស់ឈ្មោះខ្មោចមកបើកអាជីវកម្មពេទ្យ បានឱ្យថា មូលហេតុមន្ទីរពេទ្យនោះបើកដំណើរការបាន ដោយសារបានបង់ប្រាក់ ចំនួន ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ឱ្យទៅអ្នកឈរឈ្មោះឱ្យពីក្រោយ។

    មន្ទីរពហុព្យាបាលដែលប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះខ្មោច មានចំនួន៣កន្លែងរួមមាន៖
    កន្លែងទី១ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ» គ្រប់គ្រងដោយឈ្មោះ កែវ វិចិត្រ និងប្រពន្ធឈ្មោះ អ៊ុំ សុផលសោភា។

    កន្លែងទី២ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» គ្រប់គ្រងដោយលោក កែវ ពិសិដ្ឋ ត្រូវជាប្អូនបង្កើតរបស់លោក កែវ វិចិត្រ ដែលជាម្ចាស់មន្ទីរពេទ្យនៅខណ្ឌឬស្សីកែវ។

    កន្លែងទី៣ ស្ថិតនៅភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល យីហោ «មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ»  ដែលមានលោក សុខ វណ្ណ ដែលជាអ្នកសារព័ត៌មានគ្មានចេះជំនាញពេទ្យ និងបក្សពួកបានរួមគំនិតគ្នាយកឈ្មោះខ្មោចមកបើកអាជីវកម្មមន្ទីរពេទ្យ តែជាអកុសលត្រូវបែកធ្លាយមុនថាយកឈ្មោះខ្មោចមកប្រើប្រាស់ ទើបមិនទាន់បានបើកដំណើរការ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្នាក់នៅរាជធានីភ្នំពេញ បានលើកឡើងដែរថា នៅខាងទួលសងែ្ក ខណ្ឌឬស្សីកែវ ក៏មានមន្ទីរពេទ្យដែលប្រើប្រាស់ឈ្មោះខ្មោចនេះដែរ តែខាងសារព័ត៌មានយើងនៅមិនទាន់បានទទួលព័ត៌មានលម្អិតនោះទេ គ្រាន់តែដឹងថាកាត់ផ្លាកយីហោលាក់ទុកបាត់ហើយ។

    ចំពោះករណីឃុបឃិតគ្នាយកឈ្មោះខ្មោចមកបើកដំណើរការមន្ទីរពេទ្យខាងលើនេះ មហាជនជាច្រើនបានចាត់ទុកថា ជាការភូតភរកុហកថ្នាក់ដឹកនាំ និងបោកប្រាស់ទំនុកចិត្តមហាជន ក្នុងបំណងទុច្ចរិតបំពុលសង្គម។

    ចំណែកឯប្រភពព័ត៌មានរឿងបង់ប្រាក់ចំនួន ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ឱ្យទៅអ្នកនៅពីក្រោយខ្នង ដើម្បីដោះដូរក្នុងការបើកដំណើរការមន្ទីរពេទ្យគ្មានច្បាប់បានដោយរលូននៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានយើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា លោកមិនដែលទទួលបានប្រាក់នោះទេ ពោលគឺមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញមិនដឹងនោះទេ។

    ករណីខាងលើនេះលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងតែបំភ្លឺដោះយករួចខ្លួនហើយ តើអ្នកណានៅពីក្រោយខ្នងរឿងទទួលលុយ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំក្នុងការការពារឱ្យមន្ទីរពេទ្យដែលយកឈ្មោះខ្មោចមកបើកដំណើរការបានដោយរលូននិងគ្មានការរំខានដល់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

    មហាជនដាក់សំណួរថា៖ ហេតុអ្វីមន្ទីរពេទ្យគ្មានច្បាប់អនុញ្ញាត អាចបើកដំណើរការជាសារធារណៈបានដោយរលូនអស់រយៈពេលជាច្រើនឆ្នាំ បែរជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មិនដឹងមិនឮបន្តិចសោះចឹង។ តើលុយ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ អ្នកណាអ្នកទទួល តើប្រភពព័ត៌មានពីអ្នកស្និទ្ធស្នាលជាមួយលោក កែវ ពិសិដ្ឋ ប្អូនបង្កើតលោក កែវ វិចិត្រ ម្ចាស់មន្ទីរពេទ្យគ្មានច្បាប់ទាំងនោះ អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតដែរឬយ៉ាងណា!

    ករណីនេះដែរ! តើឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង គួរតែមានវិធានការយ៉ាងណាចំពោះលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានី ដែលអសមត្ថភាពក្នុងការគ្រប់គ្រងដែនសមត្ថកិច្ចរបស់ខ្លួន ពោលគឺមន្ទីរពេទ្យដ៏ធំបើកដំណើរការគ្មានច្បាប់ជាសាធារណៈបែរជារូបគាត់សម្ងំស្ងៀម។

    បើយោងតាមការបញ្ចេញមតិជាច្រើនពីសារធារណៈជន តាមបណ្តាញសង្គមហ្វេសប៊ុកខមមិនថា Comments ធ្លាប់មានបងប្អូនសាច់ញាតិបានស្លាប់ដោយសារមន្ទីរពេទ្យគ្មានច្បាប់ខាងលើ។ រឿងរ៉ាវនេះគឺគ្រាន់តែជាការបញ្ចេញមតិយោបល់របស់សារធារណៈជនតាមសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ ខាងសារព័ត៌មានយើងមិនបានដឹងច្បាស់នោះទេ អាស្រ័យហេតុនេះសូមថ្នាក់ដឹកនាំនិងសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធបើកការស៊ើបអង្កេតតាមការគួរ។

    មហាជនជាច្រើនក៏សូមសំណូមពរស្នើសុំដល់ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមឯកឧត្តមបើកការស៊ើបអង្កេតផង ចំពោះប្រភពព័ត៌មានថាពេទ្យគ្មានច្បាប់អនុញ្ញាតសោះ តែអាចបើកដំណើរការបានយ៉ាងរលូន ដោយសារតែបង់លុយ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ឱ្យទៅអ្នកដែលឈរឈ្មោះឱ្យពីក្រោយខ្នង៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ