គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្ត្រីម្នាក់ជាអ្នកតំណាងលក់ផលិតផលសាច់ក្រក់លោក ពូ ឈឹម បានរត់មករកសារព័ត៌មានឱ្យជួយផ្សាយ ខណៈពូឈឹមយកលុយគាត់ហើយ បែរជាមិនផ្តល់សាច់ក្រក់ឱ្យគាត់_វគ្គ១

    ស្ត្រីម្នាក់ជាអ្នកតំណាងលក់ផលិតផលសាច់ក្រក់លោក ពូ ឈឹម  បានរត់មករកសារព័ត៌មានឱ្យជួយផ្សាយ ខណៈពូឈឹមយកលុយគាត់ហើយ បែរជាមិនផ្តល់សាច់ក្រក់ឱ្យគាត់_វគ្គ១

    ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨:៤៩នាទី
    លោកស្រី យិន សុខឿន រស់នៅឃុំកំពង់ឬស្សី ស្រុកពារាំង ខេត្តព្រៃវែង បានរត់មករកអ្នកសារព័ត៌មាន ស្នើសុំឱ្យជួយផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យដឹងដល់មហាជន និងថ្នាក់ដឹកនាំ ស្វែងរកយុត្តិធម៌ជូនគាត់ ខណៈដែលលោក វ៉ាន់ ឈុនឡន (ហៅពូឈឹម) ម្ចាស់ប្រេនសាច់ក្រក់ល្បីតមាត់គ្នាបានទទួលលុយពីគាត់អស់ ៩ពាន់ដុល្លារ បែរជាមិនបានផ្តល់សាច់ក្រក់ឱ្យ តាមដែលការសន្យា។ នេះបើយោងតាមស្ត្រីដែលជាជនរងគ្រោះថ្លែងប្រាប់សារព័ត៌មានយើងឱ្យបានដឹង។

    លោកស្រី យិន សុខឿន បានបន្តទៀតថា៖ លោកស្រីបានសូមអង្វរសូមឱ្យលោក វ៉ាន់ ឈុនឡន ហៅពូឈឹម ជួយផ្តល់សាច់ក្រក់ឱ្យគាត់លក់តាមដែលបានសន្យាផង ព្រោះលោកស្រីមិនមានលុយឯណាដើម្បីបង់ធនាគារទេ ព្រោះលោកស្រីបានខ្ទីលុយធនាគារយកមករកស៊ី។ បើទោះបីជាលោកស្រីព្យាយាមអង្វរកយ៉ាងណាក្តី ក៏លោក វ៉ាន់ ឈុនឡន ហៅពូឈឹម រូបនេះនៅតែមិនខ្វល់ នៅតែមិនព្រមផ្តល់សាច់ក្រក់ជូនស្រីទៅទឹកលុយដែលបានព្រមព្រៀងគ្នានៅមុខមេធាវីដែល។

    លោកស្រី យិន សុខឿន ក៏បានប្រាប់សារព័ត៌មានដែលថា បន្ទាប់ពីលោកស្រីទាមទារសាច់ក្រក់ទៅតាមទឹកលុយដែលបានព្រមព្រៀងគ្នាមិនបាននោះ លោកស្រីក៏បានទាមទារយកជាលុយដើមវិញដើម្បីបញ្ចប់កិច្ចសន្យាព្រមព្រៀង តែលោក វ៉ាន់ ឈុនឡន ហៅពូឈឹម នៅតែមិនព្រមឱ្យដែរ ដោយលោក វ៉ាន់ ឈុនឡន ចេះតែយកលេសថាថ្ងៃនេះថ្ងៃនោះមិនព្រមឈប់ (ពោលគឺ កហុករកលេខដាក់គ្មាន)។

    ជុំវិញទៅនឹងករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងក៏បានព្យាយាមទាក់ទងទៅកាន់លោក វ៉ាន់ ឈុនឡន ហៅពូឈឹម ដើម្បីសុំការបំភ្លឺជាច្រើនលើកច្រើនសារ ប៉ុន្តែលេខទូរស័ព្ទពូឈឹមខលមិនចូលនោះទេ ចូលតែក្រុមហ៊ុននិយាយថាលេខទូរស័ព្ទដែលអ្នកបានហៅមិនអាចទាក់ទងបានទេ។

    លោកស្រី យិន សុខឿន បានស្នើសុំឱ្យសារព័ត៌មានយើងជួយផ្សព្វផ្សាយជុំវិញរឿងរ៉ាវខាងលើរបស់គាត់នេះ ឱ្យបានដឹងដល់មហាជនជាច្រើនទៀតកុំឱ្យទុកចិត្តគេដូចជារូបគាត់ និងបានស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនគាត់ដែលជាស្ត្រីទន់ខ្សោយផង។

    គួររំលឹកដែរថា៖ លោក វ៉ាន់ ឈុនឡន ហៅពូឈឹម រូបនេះ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើនលើកច្រើនសារផងដែរ ជុំវិញទៅមុខរបរអាជីវកម្មរកស៊ីរបស់គាត់ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ។ ហើយបុគ្គលពូឈឹម រូបនេះធ្លាប់បានរងការរិះគន់និងគាំទ្រពីសំណាក់មហាជនជាច្រើនស្ទើរតែគ្រប់មជ្ឈដ្ឋានផងដែរ។ ហើយបុគ្គលរូបនេះតែងតែចាត់ទុកខ្លួនឯងជាបុគ្គលជោគជ័យ ប៉ុន្តែអ្វីដែលសារព័ត៌មានយើងទទួលបានហាក់ដូចជាបុគ្គលបោកប្រាស់ទៅវិញនោះទេ។

    ជុំវិញទៅនឹងការចុះផ្សាយនូវព័ត៌មានខាងលើនេះ ក្រុមការងារសារព័ត៌មានយើង និងរកចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

    ទំនាក់ទំនងប្រធានការិយាល័យនិពន្ធ៖ 098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ