លោកចាងហ្វាងខ្មែរសូក្រឹត្យ លើកឡើងថាការបញ្ឈប់ លោក នាង សង្ហា ចេញពីអង្គភាពគឺតាមការលាឈប់របស់សាមីបុគ្គល
ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣:៥០នាទី
ភ្នំពេញ៖ លោកចាងហ្វាងអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ បានលើកឡើងថាការបញ្ឈប់លោក នាង សង្ហា ចេញពីអង្គភាពគឺយោងតាមការសុំលាឈប់របស់សាមីបុគ្គលដែលបានបង្ហោះលិខិតសុំលាឈប់ជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក។
ការលើកឡើងរបស់លោកចាងហ្វាងខ្មែរសូក្រឹត្យ នេះដែរ គឺក្រោយពីបានឃើញនូវសំណេររបស់លោក នាង សង្ហា ដែលបានបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយនូវលិខិតបញ្ឈប់ ដែលមានខ្លឹមសារ ថា៖ «អ្នកបង្ហោះអត់យល់ រឺអត់ចេះ បានជាសរសេអិញចឹង មើលឡើងវិញ»។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយករង នៃអង្គភាពព័ត៌មាន «ខ្មែរសូក្រឹត្យ» លោក នាង សង្ហា ត្រូវបានប្រធានអង្គភាពរបស់ខ្លួនសម្រេចបញ្ឈប់ចេញពីអង្គភាព ដោយបានប្រកាសនៅក្នុងលិខិតថាលោក នាង សង្ហា មិនមែនជាបុគ្គលិកនៃអង្គភាពព័ត៌មានខ្មែរសូក្រឹត្យទៀតទេ គឺបញ្ឈប់ចាប់ពីថ្ងៃប្រកាសដំណឹងនេះតទៅ។
ទាក់ទិនទៅនឹងការបញ្ឈប់នេះលោកចាងហ្វាងខ្មែរសូក្រឹត្យ ក៏បានបង្ហាញប្រាប់ព័ត៌មានយើងឱ្យដឹងថា ការសំរេចចិត្តបញ្ឈប់នេះគឺធ្វើឱ្យស្របតាមជាមួយនឹងសាមីបុគ្គល ដែលបានសុំលាឈប់ ។ ហើយការសម្រេចចិត្តបញ្ឈប់នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតសម្រាប់លោកដែលជាប្រធានអង្គភាព (ពោលគឺ) មិនត្រូវបង្ខំសេះឱ្យផឹកទឹកនោះទេ។
ក្នុងលិខិតបញ្ឈប់របស់អង្គភាពខ្មែរសូក្រឹត្យ ក៏បានសរសេរសង្កត់ថា៖ «ប្រសិនបើបុគ្គលឈ្មោះ នាង សង្ហា រូបនេះលួចបន្តប្រើប្រាស់ឬបន្លំយកកាដ អង្គភាពខ្មែរសូក្រឹត្យ យកទៅប្រើការជាសាធារណៈ ឬ ប្រព្រឹត្តអំពើផ្ទុយផ្លូវច្បាប់ណាមួយ សូមឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ ផងដែរ»។
លោកចាងហ្វាងខ្មែរសូក្រឹត្យក៏បានបន្ថែមឱ្យដឹងពីគោលបំណងអង្គភាពរបស់លោកទៀតថា៖ «នៅដើមឆ្នាំ២០២៣ ខាងមុខនេះ លោកនិងប្រកាសជ្រើសរើសភ្នាក់ងារសារព័ត៌មានជាច្រើនបន្ថែមទៀត សម្រាប់ការចុះយកព័ត៌មានបំរើប្រជាពលរដ្ឋនិងសង្គមជាតិ និងត្រៀមចម្រុះចោលរាល់បុគ្គលិកឬភ្នាក់ងារណា ដែលមិនគោរពតាមបទបញ្ជាផ្ទៃក្នុង នៃអង្គភាព»៕
No comments