គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មហាព្រឹត្តិការណ៍ «រាត្រីចងចាំ» លើកទី៣ ឆ្នាំ២០២២ រម្លឹកគុណអង្គរ ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ

    មហាព្រឹត្តិការណ៍ «រាត្រីចងចាំ» លើកទី៣ ឆ្នាំ២០២២ រម្លឹកគុណអង្គរ ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ

    ចេញផ្សាយបន្តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨:៥៥នាទី
    ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការដោយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តការណ៍ទស្សនីយភាពសិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នាបរិវេណខាងក្រោយប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភា ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

    នៅពេលបានទៅទស្សនា ការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ» នៅខាងក្រោយប្រាសាទអង្គរវត្ត ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងក្រុងសៀមរាប បានលើកឡើងថាម្នាក់ៗមានអារម្មណ៍សប្បាយរីករាយជាពន់ពេក ក្រោយពីបានទស្សនានូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

    ក្នុងមហាព្រឹត្តិការណ៍ «រាត្រីចងចាំ» បែបនេះ អាចធ្វើឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់កាន់តែច្បាស់ និងជាការរម្លឹកឱ្យដឹងថា ខ្មែរមានវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ ហើយក៏ជាចំណែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរនិងរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គមតាមរយ:វិស័យសិល្បៈ វប្បធម៌។មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យខាងលើនេះ ក៏បានបង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី។

    ឯកឧត្តម ទិត ថាវរិទ្ធ ដែលទទួលបន្ទុកដឹកនាំផ្ទាល់ នូវការងារទស្សនីយភាពបានបញ្ជាក់ថា ក្រុមការងារលោកគ្រូអ្នកគ្រូ និងសិល្បករទាំងអស់ប្រឹងប្រែងយកចិត្តទុកដាក់សំរិតសំរាំងនូវឈុតឆាកធំៗដែលបញ្ចូលនូវទំរង់សិល្បៈជាច្រើនរួមបញ្ចូលគ្នា ធ្វើយ៉ាងណាអោយទស្សនីយភាពសិល្បៈមួយនេះមានភាពទំនើប តែនៅរក្សាបាននូវដំណើររឿង និង ខ្លឹមសារជាខ្មែរដដែល ដើម្បីអោយទស្សនិកជនទទួលយកចាំជាប់អំពីសមត្ថភាពនៃការរៀបចំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ ម្យ៉ាងទៀតមហាព្រឹត្តិការណ៍នេះមិនត្រឹមតែជាកិច្ចការផ្សព្វផ្សាយអំពីវប្បធម៌ប៉ុណ្ណោះទេ តែជាការជួយផ្សព្វផ្សាយអំពីទេសចរណ៍ផងដែរ ដើម្បីជួយជំរុញអោយភ្ញៀវទេសចរណ៍វិលត្រឡប់មកលេងនៅទឹកដីអង្គរសារជាថ្មីបន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានកាត់បន្ថយ។

    សូមជម្រាបផងដែរថា មហាព្រឹត្តិការណ៍ «រាត្រីចងចាំ» លើកទី៣ ឆ្នាំ២០២២ កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ មានសិល្បករ សិល្បការិនីក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធនិងក្រុមការងារប្រមាណ ៣៥០នាក់ ចូលរួមសម្តែងប្រកបដោយភាពជោគជ័យ និងបានបន្សល់ទុកនូវស្នាមញញឹម ព្រមទាំងរីករាយបំផុតដោយបានឃើញប្រជាពលរដ្ឋជាងមួយម៉ឺននាក់ចូលរួមទស្សនា ដោយផ្ទាល់នឹងបានសំនូមពរអោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តរៀបចំនូវព្រឹត្តិការណ៍នេះ នៅឆ្នាំ២០២៣ និងនៅឆ្នាំបន្តបន្ទាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ