ប្តីវា.យប្រពន្ធយ៉ាងដំណំ រួចរត់គេចខ្លួន បាត់ស្រមោលបន្សល់ទុក្ខប្រពន្ធឱ្យស្លា.ប់ក្នុងថ្លុ.កឈា.ម.ចោលកូនពីរនាក់
ប្តីវា.យប្រពន្ធយ៉ាងដំណំ រួចរត់គេចខ្លួន បាត់ស្រមោលបន្សល់ទុក្ខប្រពន្ធឱ្យស្លា.ប់ក្នុងថ្លុ.កឈា.ម.ចោលកូនពីរនាក់
ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៥:៥៩នាទីភ្នំពេញ៖ ស្ត្រីជាប្រពន្ធម្នាក់ស្លា.ប់បា.ត់.ប.ង់.ជីវិត.ភ្លាមៗក្រោយពីត្រូវបានបុរសជាប្ដីប្រើនូវអំពើហិង្សាវាយប្រពន្ធរហូតដល់.ស្លា.ប់បា.ត់.ប.ង់.ជីវិតរួចរត់គេចខ្លួនបាត់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ច។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣:៥០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅខាងក្រោយផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាស្ត្រីដែលស្លា.ប់បា.ត់ប.ង់.ជីវិតខាងលើមានឈ្មោះ លី សុភាព ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ចំណែកឯជនបង្កជាប្ដីមានឈ្មោះ សៀង សេត ភេទប្រុស អាយុ ៥៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាចំពោះរឿងរ៉ាវដែលបណ្ដាលឲ្យបុរសជាប្ដីវាយសម្លាប់ប្រពន្ធខ្លួនឯងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុ។
តាមប្រភពព័ត៌មានខ្លះក៏បានបន្តឲ្យដឹងថាជនបង្កជាប្ដីមានជំងឺសរសៃប្រសាទលេបថ្នាំរៀងរាល់ថ្ងៃ រហូតមកដល់ល្ងាចថ្ងៃកើតហេតុខាងលើបុរសជាប្ដីនិងប្រពន្ធបានទាស់ទែងគ្នារហូតឈានដល់ប្រើហិង្សាវាយទៅលើប្រពន្ធយ៉ាងដំណំបណ្ដាលឱ្យបែកក្បាលហូរឈាមនៅលើជាន់ឡៅតឿបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ត្រូវបានប្រជាពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចចុះមកពិនិត្យនិងទាក់ទងទៅខាងរថយន្តសាម៉ុយក្រុមគ្រូពេទ្យចុះមកជួយសង្គ្រោះតែជាអកុសលក្រុមគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានផុតដង្ហើមមុនក្រុមគ្រូពេទ្យមកដល់ម៉្លេះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងពិនិត្យធ្វើកោសលបច្ច័យរកមូលហេតុ រួចប្រគល់សព្វឲ្យកូនៗរៀបចំធ្វើបុណ្យតាមប្រពៃណី៕
No comments