គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម នួន នី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាអគ្គនាយក នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត បានប្រគល់សេចក្តីសម្រេចតែងតាំងជូនថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យសាខាខេត្តកណ្ដាលចំនួន ១១ រូប

    ឯកឧត្តម នួន នី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាអគ្គនាយក នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត បានប្រគល់សេចក្តីសម្រេចតែងតាំងជូនថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យសាខាខេត្តកណ្ដាលចំនួន ១១ រូប

    ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៦:៣៨នាទី
    នារសៀលថ្ងៃអាទិត្យ ១៥ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នួន នី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស) និងជាអគ្គនាយក នៃអង្គភាព សារព័ត៌មានខ្មែរសូក្រឹត្យ បានប្រគល់សេចក្តីសម្រេចតែងតាំង ជូនដល់ថ្នាក់ដឹកនាំ នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ សាខាខេត្តកណ្ដាល ចំនួន ១១ រូប ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ឱកាសនោះដែរ ឯកឧត្តម នួន នី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាអគ្គនាយក នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ បានលើកឡើងពីគោលបំណងនិងទិសដៅរបស់អង្គភាព និងផ្តល់កិច្ចពិភាក្សាការងារ ផ្សេងៗ ដោយចែករំលែកបន្ថែមអំពីបទពិសោធការងារក្នុងវិស័យព័ត៌មាន ឯកឧត្តម នួន នី  ស្នើរសុំដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានឱ្យបានគ្រប់ពេលវេលា៕

    ក្នុងនោះដែរលោក សាំ តុលា និពន្ធនាយក បានមានប្រសាសន៍ផ្ដាំផ្ញើរផ្តល់ជាមតិអប់រំដល់បងប្អូនអ្នកសារព័ត៌មាន និងសូមឲ្យបងប្អូនអ្នកសារព័ត៌មានចូលរួមធ្វើការផ្សព្វផ្សាយនៅព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជួយបំផុសរាល់អំពើល្អ ចែករំលែកនូវស្នាមញញឹម ត្រូវធ្វើជាអ្នកនាំសារពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ក្រោមម្លប់សុខសន្តិភាព ហើយត្រូវប្រកាន់ខ្ជាប់នូវពាក្យស្លោករបស់សម្តេចតេជោហ៊ុនសែន «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ត្រូវផ្សាយរឿងពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ជាពិសេសទៀតនោះ អ្នកសារព័ត៌មានត្រូវរួមគ្នាជួយបន្សាបរាល់ព័ត៌មានក្លែងក្លាយ។

    ឆ្លៀតឱកាសនោះដែរ លោកម៉ែន វុទ្ធី ប្រធានសមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសង្គម និងជាប្រធានព័ត៌មាន ប្រចាំខេត្តកណ្ដាល នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ក៏បានជំនួសមុខឲ្យសមាជិក សមាជិកា សំដែងការគោរពអរគុណយ៉ាងក្រៃលែង ចំពោះ ឯកឧត្តម នួន នី និងលោកសាំ តុលា ដែលបានផ្តល់បទពិសោធចំណេះដឹងលើវិស័យព័ត៌មានដល់បងប្អូនអ្នកសារព័ត៌មាន។

    ចុងបញ្ចប់ លោក ម៉ែន វុទ្ធី ក៏បានអញ្ជើញថ្នាក់ដឹកនាំ  នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ថតរូបទុកជាអនុស្សាវរីយ៍និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអង្គភាព ដែលចំណាយពេលវេលាដ៏មានតម្លៃ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ