លោកវរសេនីយ៍ឯក សៅ សារឿនដឹកនាំកងកម្លាំង នាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជូនដល់គ្រួសារសពដែលបានបាត់ខ្លួន ចំនួន០៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យឆេះអាគារកាស៊ីណូហ្គ្រេនដាយមិននៅក្រុងប៉ោយប៉ែត!!!

ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០:១៩នាទីខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃ ច័ន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២០២៣ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡេាះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំង ព្រមទាំងអជ្ញាធរភូមិ និងកំលាំងប្រជាការពារ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារដែលបានបាត់ខ្លួន ចំនួន០៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យឆេះអាគារកាស៊ីណូហ្គ្រេនដាយមិន កាល២៨ ខែ ធ្នូ ឆ្នាំ២០២៣។
ក្នុងនេាះដែរក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជូនដល់គ្រួសារសព ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០kg ម៉ី ២ កេស ទឹកត្រី១ យួរ ត្រីខ ០១យួរ ទឹកសុទ្ធ ០៥យួរ និងថវិកា ២០០,០០០ រៀល៕
No comments