National Debate Society Cambodia ដែលហៅកាត់ថា “NDSC” នឹងរៀបចំការប្រកួតដេញដោលមតិជើងឯកថ្នាក់ជាតិលើកទី៩ ដើម្បីជំរុញការគិតបែបស៊ីជម្រៅនិងការវិភាគបញ្ហាសម្រាប់សិស្សានុសិស្សខ្មែរ
National Debate Society Cambodia ដែលហៅកាត់ថា “NDSC” នឹងរៀបចំការប្រកួតដេញដោលមតិជើងឯកថ្នាក់ជាតិលើកទី៩ ដើម្បីជំរុញការគិតបែបស៊ីជម្រៅនិងការវិភាគបញ្ហាសម្រាប់សិស្សានុសិស្សខ្មែរ
ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៩:២២នាទីភ្នំពេញ៖ National Debate Society Cambodia ដែលហៅកាត់ថា “NDSC” នឹងរៀបចំការប្រកួតដេញដោលមតិជើងឯកថ្នាក់ជាតិលើកទី៩ (the 9th National Debate Championship) ដើម្បីជំរុញការគិតបែបស៊ីជម្រៅនិងការវិភាគបញ្ហាសម្រាប់សិស្សានុសិស្សខ្មែរ។ ក្នុងនោះមានសិស្ស និស្សិតកម្ពុជា 236 នាក់មកពី 36 សាលានិងសាកលវិទ្យាល័យផ្សេងគ្នាចុះឈ្មោះចូលរួមប្រកួត។
យោងតាមក្រុមការងារព័ត៍មាននៃ NDSC ការប្រកួតដេញដោលមតិជើងឯកថ្នាក់ជាតិលើកទី៩ (the 9th National Debate Championship) គឺជាការតម្រង់និងបណ្តុះផ្នត់គំនិតនៃការគិតវិភាគបែបស៊ីជម្រៅនិងការជជែកដេញដោលជាភាសាអង់គ្លេសដែលជាជំទាញទន់មួយយ៉ាងសំខាន់សម្រាប់សិស្ស-និស្សិតនាសតវត្សទី២១នេះ។ លើសពីនេះទៅទៀតអ្នកឈ្នះនៃការប្រកួតនេះនឹងមានឱកាសទទួលបានដំណើរកំសាន្តទៅចក្រភពអង់គ្លេសនិងការចេញទៅប្រកួតតំណាងកម្ពុជាលើឆាកអន្តរជាតិដែលរាល់ការចំណាយគឺជាការរាប់រ៉ងរបស់កម្មវិធីនិងមជ្ឈមណ្ឌល Springboard Education។
គួរបញ្ជាក់ផងដែរថា ការប្រកួតដេញដោលមតិជើងឯកថ្នាក់ជាតិលើកទី៩ (the 9th National Debate Championship) នឹងរៀបចំឡើង៣ជុំ ដែលជុំដំបូងនឹងធ្វើឡើងដោយផ្ទាល់នៅសាលាអន្តរជាតិសិង្ហបុរី សាខាឡាក់គីស្តារ (SIS Lucky Star) នៅថ្ងៃសៅរិ៍ ទី ១១ ដល់ ថ្ងៃអាទិត្យ ទី១២ ខែ កុម្ភៈ ឆ្នាំ២០២៣ នេះ។ ការប្រកួតនេះក៏បើកឲ្យសាធារណៈជនចូលរួមទស្សនានិងលើកទឹកចិត្តសិស្សានុសិស្សផងដែរ ដែលសាធារណៈជនអាចទាក់ទងទៅគណៈកម្មការកម្មវិធីជាមុនតាមប្រអប់សារ: https://m.facebook.com/1423658674548725/ ឬទៅដល់សាលនៃការប្រកួតផ្ទាល់។
No comments