គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បែកធ្លាយ! មន្ត្រីសុរិយោដី លោក រស់ សុខា ដែលដៀលប្រពន្ធខ្លួនឯង ជាស្រីរកស៊ីខារ៉ាអូខេ «ស៊ីនំឲ្យលុយ» រងបណ្តឹង ០៣ករណី_វគ្គ២

    បែកធ្លាយ! មន្ត្រីសុរិយោដី លោក រស់ សុខា ដែលដៀលប្រពន្ធខ្លួនឯង ជាស្រីរកស៊ីខារ៉ាអូខេ «ស៊ីនំឲ្យលុយ» រងបណ្តឹង ០៣ករណី

    ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៨:៥៤នាទី
    បែកធ្លាយហើយ! មន្ត្រីសុរិយោដីស្រុកអង្គស្នួល ខេត្តកណ្ដាល លោក រស់ សុខា កំពុងតែរងបណ្តឹងចំនួនបីបទចោទ ពីប្រពន្ធខ្លួនឯង។ នេះបើយោងតាមពាក្យបណ្តឹងរបស់នារីម្នាក់ឈ្មោះ ឈបសត ប្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៌មានទើបទទួលបាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

    តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាន បានឲ្យដឹងថា៖ ពាក្យបណ្តឹងនេះគឺធ្វើឡើងបន្ទាប់ពីលោក រស់ សុខា ដែលមានតួនាទីជាមន្ត្រីសុរិយោដីស្រុកអង្គស្នួល ខេត្តកណ្ដាល បាននិយាយចោទប្រកាន់ដៀលប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីម្នាក់ ដែលគេដឹងថាជាប្រពន្ធរបស់ខ្លួន «ថាជាស្រីរកស៊ីខារ៉ាអូខេ ស្រីអោយគេគ្រប់គ្នាអោបថើបបានតាមអំពើចិត្ត ជាស្រីសម្រាប់លេងសើច ស៊ីនំឲ្យលុយ ជាស្រីដែលគាត់រើសយកពីភក់ជ្រាំ»។

    ហើយអ្វី ដែលកំពុងតែទើបបែកធ្លាយពេលនេះ យើងក្រឡេកមកមើលក្នុងពាក្យបណ្តឹង ដែលសារព័ត៌មានយើងទទួលបានឯណេះវិញ ឃើញថាស្រ្តីម្នាក់ដែលត្រូវបានលោក រស់ សុខា ដៀលប្រមាថមើលងាយមើលថោកថាជាស្រីរកស៊ីខារ៉ាអូខេ បានធ្វើការទំលាយខ្ទិចខ្ទីគ្មានសល់ ជុំវិញប្រវត្តិរឿងរ៉ាវរបស់ខ្លួនដែលខំលាក់បាំងអស់់រយៈពេលជាង ០២ឆ្នាំកន្លងមកនេះ។

    ដោយក្នុងពាក្យបណ្តឹង ស្ត្រីម្នាក់ឈ្មោះ ឈបសត អាយុ២០ឆ្នាំត្រូវជាដើមចោទបានរៀបរាប់ប្រាប់ទៅកាន់ ឯកឧត្តមព្រះរាជអាជ្ញា នៃសាលាដំបូង រាជធានីភ្នំពេញ ថាលោក រស់ សុខា បានប្រើប្រាស់អំណាចតួនាទី របស់ខ្លួនទៅបោកបញ្ជោតលួងលោមថែមទាំងបង្ខំចាប់រំលោភសេពសន្ទវៈក្នុងរថយន្តរហូតដល់បានសម្រេច។

    ករណីនេះក្រុមការងារសារព័ត៌មានយើងបានធ្វើការខលទំនាក់ទំនងទៅកាន់លោក រស់ សុខា មន្ត្រីសុរិយោដីខាងលើ តាមរយៈលេខទូរស័ព្ទដើម្បីសុំការបំភ្លឺជុំវិញការចាប់បង្ខំរំលោភ ប៉ុន្តែគ្មានការបំភ្លឺនោះទេ ព្រោះលោកឆ្លើយថាជាប់រវល់ប្រជុំ ចំណែកឯតេលេក្រាម Telegram មើលហើយក៏មិនមានការឆ្លើយតបផងដែរ។

    សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោករស់ សុខា តួនាទីមន្ត្រីសុរិយោដីបានធ្វើការដៀលប្រមាថមើលងាយដល់ស្ត្រីម្នាក់ដែលជាប្រពន្ធរបស់ខ្លួនថាជាស្រី «រកស៊ីខារ៉ាអូខេ ជាស្រីសម្រាប់ជាការលេងសើច ជាស្រីដែលគាត់ស៊ីនំឲ្យលុយ និងជាស្រីដែលគេគ្រប់គ្នាអោបថើបបានតាមចិត្ត ហើយក៏ជាស្រីដែលគាត់រើសយកពីភក់ជ្រាំ»។

    យ៉ាងណាមិញករណីដៀលប្រមាថមើលងាយ មើលថោក ពីសំណាក់លោក រស់ សុខា ទៅកាន់ស្ត្រីភេទជាប្រពន្ធខ្លួនឯងខាងលើនេះ កំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញប្រតិកម្មខឹងសម្បា និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពនិងទង្វើអសិលធម៌ និងមិនមានភាពទទួលខុសត្រូវក្នុងនាមជាប្តី។

    ចំពោះជោគជ័យវាសនារបស់លោក រស់ សុខា ជាបុរសវ័យចំណាស់ ខាងលើរូបនេះ មហាជនជាច្រើនក៏កំពុងតែបន្តរង់ចាំមើលថាតើអាចរួចផុតពីការចោទប្រកាន់បានដែរឬយ៉ាងណានោះទេ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ