ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអញ្ជើញជាគណៈក្នុងកម្មវិធីប្រគល់ពានរង្វាន់ការប្រកួតពានរង្វាន់បាល់ទះ
ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤:៤៦នាទី
នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំជ្រៃ ស្រុកមោងឫស្សី បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីការប្រកួតដណ្តើមពានរង្វាន់បាល់ទះ យុវជនឃុំជ្រៃ។
កម្មវិធីខាងលើនេះក៏មានការចូលរួមពីសំណាក់លោក ពេជ្រ ម៉ាឡៃ ប្រធានក្រុមប្រឹក្សាស្រុកមោងឬស្សី លោកទេព ហន អភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី និងលោក លោកស្រី មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះជួយមូលដ្ឋាន ឃុំជ្រៃ។
ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំជ្រៃស្រុកមោងឫស្សី បានមានប្រសាសន៍ សំណេះសំណាល និងផ្តាំផ្ញើប្រកបដោយភាពសិ្នទ្ធស្នាល! ឯកឧត្តមក៏បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ ប្រាក់ឧបត្ថម្ភ និងថតរូបជាអនុស្សាវរីយ៍៕
No comments