ក្រសួងមហាផ្ទៃ ចេញលិខិតអញ្ជើញ អ្នកសារព័ត៌មាន ចូលបំភ្លឺ ជុំវិញ ករណីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្អមសំណឃាត់ខ្លួន_វគ្គ៣

ក្រសួងមហាផ្ទៃ ចេញលិខិតអញ្ជើញ អ្នកសារព័ត៌មាន ចូលបំភ្លឺ ជុំវិញ ករណីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្អមសំណឃាត់ខ្លួន_វគ្គ៣
---------------------------------------------------
អ្នកសារព័ត៌មានម្នាក់ លោក ញឹម សនស៊ីដា ត្រូវបានអគ្គាធិការកិច្ច នៃក្រសួងមហាផ្ទៃ ចេញលិខិតអញ្ជើញឲ្យចូលទៅបំភ្លឺ នៅ នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល នៃអគ្គាធិដ្ឋាននគរបាលក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ២០២៣។
ក្នុងលិខិតអញ្ជើញបានឲ្យថា៖ លោក ញឹម សន ស៊ីដា មុខរបរអ្នកសារព័ត៌មាន ត្រូវចូលទៅបំភ្លឺជុំវិញករណីកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដែលពាក់ព័ន្ធទៅនឹងមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម ក្អមសំណ ស្រុកលើកដែកខេត្តកណ្តាល ឃាត់ខ្លួនរូបគាត់ដែលជាអ្នកសារព័ត៌មាន និងបង្ខំឱ្យផ្តិតមេដៃធ្វើកិច្ចសន្យា ថែមទាំងបង្កឲ្យខូចខាតទ្រព្យសម្បត្តិ បែកទូរស័ព្ទ។
សូមបញ្ជាក់ថា៖ ការពីចុងខែមករា ឆ្នាំ២០២៣ មានករណីអ្នកសារព័ត៌មាន លោក ញឹម សនស៊ីដា ចាងហ្វាគេហទំព័រសារព័ត៌មានសង្គមបច្ចុប្បន្ន ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ កម្ពុជាវៀតណាម ក្អមសំណ ស្រុកលើកដែកខេត្តកណ្តាល ឃាត់ខ្លួននិងបង្ខំឱ្យផ្តិតមេដៃធ្វើកិច្ចសន្យាក្នុងការមិនបញ្ចេញរូបភាព ពាក់ព័ន្ធទៅនឹងការដឹកបារីគេចពន្ធ។
ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី រឹម លឹមសេង តួនាទីមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ធ្លាប់បានបំភ្លឺប្រាប់អ្នកសារព័ត៌មាន កាលពីក្នុងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ដោយឆ្លើយបដិសេធថា ករណីខាងលើនេះគឺមិនមែនជាការចាប់ខ្លួនឬឃាត់ខ្លួននោះទេ គឺជាការអញ្ជើញ គឺអញ្ជើញយកមកសួរនាំ និងធ្វើកិច្ចសន្យា ព្រោះតែអ្នកសារព័ត៌មានរូបនោះហ៊ានមកថតរូបភាពក្រុមបទល្មើសក្នុងដែនសមត្ថកិច្ចរបស់លោក ដោយមិនបានសុំសិទ្ធិអនុញ្ញាតពីលោកជាមុន។







No comments