ចាប់ខ្លួនបានហើយ ស្រ្តីម្នាក់ ដែលប្រើប្លង់ក្លែងក្លាយ ឆបោកលុយម្ចាស់បំណុលជិត២០ម៉ឺនដុល្លារ ខណៈជនសង្ស័យជាប្តីកំពុងរត់គេចខ្លួន
ចាប់ខ្លួនបានហើយ ស្រ្តីម្នាក់ ដែលប្រើប្លង់ក្លែងក្លាយ ឆបោកលុយម្ចាស់បំណុលជិត២០ម៉ឺនដុល្លារ ខណៈជនសង្ស័យជាប្តីកំពុងរត់គេចខ្លួន
ស្ត្រីម្នាក់ជោគជ័យម្នាក់ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ ដើម្បីឆបោកប្រាក់ពីម្ចាស់បំណុលជិត២០មុឺនដុល្លារ។ នេះបើយោងតាមប្រភពព័ត៌មានដែលទើបទទួលបាន។
ក្រោយពីចៅក្រមស៊ើបសួរ នៃសាលាដំបូងភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនរួចមក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការចាប់ខ្លួនបានស្ត្រីម្នាក់ជាប្រពន្ធ ខណៈដែលជនសង្ស័យជាប្តីកំពុងរត់គេចខ្លួន។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ ជា សុផល្លា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានអាស័យដ្ឋានផ្ទះលេខ៥ (បុរីពិភពថ្មីសំរោងអណ្តែត) ផ្លូវលេខ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកឯជនសង្ស័យដែលរត់គេចខ្លួន មានឈ្មោះ ឈាង សុភក្តិ អាយុ៤១ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១១២៨៧៩១៣ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ មានអាស័យដ្ឋាន ផ្ទះលេខ១៥៧E0E1 ផ្លូវ១១៣ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បន្ទាប់ពីធ្វើការចាប់ខ្លួន សមត្ថកិច្ច បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ហើយជនសង្ស័យដែលបានរត់គេចសមត្ថកិច្ចកំពុងតែ តាមស្វែងរកដើម្បី យកមកផ្តន្ទាទោសតាមច្បាប់៕
No comments