ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបើកដំណើរការយ៉ាងអណាធិបតេយ្យ ក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIhYURmj_ROLFZZXnoj0498m5d3QzzlMd3jGxT5Km9V2rS5VX9-14KrxDNu6BygSDic8bBGNPKUebaQsJuAldMJYX9_A9_RQ5SMb_XFBlXa6TqqUjAyA_jBwkNIBFOZjBppiPQSFG2IwplDI3Xt0VQZV5MpkgHoXF5E2jepkzlu5HePiXhuLFEdMUGUfA/s1600/Polish_20231226_165627300.png)
ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបើកដំណើរការយ៉ាងអណាធិបតេយ្យ ក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
ទីតាំងមួយកន្លែងស្ថិតនៅភូមិព្រៃទាទី១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការទទួលភ្ញៀវឲ្យមកលេងល្បែងស៊ីសង ជល់មាន់ តាមអនឡាញយ៉ាងអណាធិបតេយ្យ ដោយជ្រកកោនក្នុងរូបភាពស្នុកឃ័រ និងមិនទាន់ឃើញមានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាម្នាក់ចុះបង្ក្រាបនោះទេ។
ករណីនេះប្រជាពលរដ្ឋ បានសម្តែងការភ័យខ្លាចយ៉ាងខ្លាំងចំពោះសកម្មភាពទីតាំងមួយនេះ ដែលកំពុងតែបង្កើតឲ្យមានល្បែងស៊ីសងខុសច្បាប់ ដែលជាដើមចមនាំទៅឲ្យមានអំពើចោរកម្មកើតឡើង តាមរយៈអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះទាល់តម្រិះបើលួចឆក់ក៏ប្លន់។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនស្នើសុំទៅលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយដឹកនាំកម្លាំងមន្ត្រីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpqcW141MpXgEQvShhi0kxeDTgCBqaJl4qz4lgTaScTz6XQMalsnnNuPYCQ05j5CsySdACsBA89tIvfMoqk6AWHYsIe7TCwgCONXN-vmRu12Qe-F_MMqtk2OqksJIxwZnkIUOgPyfielO81wrGZ6BYcORm2hZs1FsCBXGaVQ6AyHeYYOl446g2nywN7vc/s1600/IMG_20231226_164922_931.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA99p2UEZ45EHAeSfqys7DnNzwxTcmWwaNFmln3UfzOSae1_4GHnCcR-_ANj0Am7KLTWXP5XA-_-AMVbT_VbKJqWh1-gqWjZzu69K_W_BC0GVYWhE69v7htUl4fr9oTfyk_a_D4iBA81d-hzxgVG07RAt9N6ejCG3Q7QC7dEQqop4WAhU3Dqsn99WcXZw/s1600/IMG_20231226_164928_027.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnZZRCWmgSqvEkcx2XspFul3UEkhyf59aGvVULScH6oudS_RjwEx75f8BopUAxJvPiyVxwDwVlCiVCAH4Il1lv8C7S4tFm4eNvo_P9qERSnCZQGMKguX9YpzmKGloHz3v_GkMDLrjQagdi3mLptH77lFgbKBhu6bXCTFAWz1LqUZYDHbCJafX32XNxy6g/s1600/IMG_20231226_164912_071.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqFVhECwn9AvJlq_6nYhULDlrr5COqaqLxGJwDy1pZsdsboIMzHl4gZf3bUx7Fp1pwfduK7X-phvziGbXb8sRdlw3QCwrrSvNTO9QNT9PUvIH-505n682UeNboVkPMZXVI_Ivai_7hH9h8b5ncsEbvJYhlsOKIKFJQR0BJnxOaAmLFl2ZyGKytVAFSOlc/s1600/IMG_20231226_165023.jpg)
No comments