អភិបាលក្រុងតាខ្មៅ រវល់តែប្រជុំខ្លាំងពេក រហូតគ្មានពេលទទួលព័ត៌មាន ទើបបណ្តាលឲ្យឈ្មួញគ្រឿងចក្រ ជីកកកាយតាមច្រាំងទន្លេយ៉ាងសោកសង្រេង
ម្ចាស់គ្រឿងចក្រដដែល រូបនោះ បានបន្តប្រាប់សារព័ត៌មានទៀតថា៖ ក្នុងទឹកដីក្រុងតាខ្មៅ អាចកាយចល័តបានគ្រប់ទីកន្លែងដោយសារសំអាងលើការអនុញ្ញាតពីសំណាក់លោកអភិបាលក្រុងតាខ្មៅ។
យ៉ាងណាទាក់ទិនទៅនិងការលើកឡើងរបស់ម្ចាស់គ្រឿងចក្រ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឃឹម សុភារអភិបាលក្រុងតាខ្មៅបាននោះទេ ព្រោះលោក អភិបាលរវល់តែជាប់ប្រជុំ។
បញ្ហានេះដោយសារតែលោក ឃឹម សុភារ អភិបាលក្រុងតាខ្មៅ រវល់តែជាប់ប្រជុំខ្លាំងពេក រហូតមិនមានពេលទទួលយកព័ត៌មានទើបបណ្តាលឈ្មួញយកគ្រឿងឈូសឆាយតាមច្រាំងទន្លេបានយ៉ាងរំភើយ។
ប្រជាពលរដ្ឋស្នើសុំទៅកាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមមេត្តាជួយអន្តរាគមន៍ទប់ស្កាត់ចំពោះករណីខាងលើនេះផង ជៀសវាងមានផលបាក់ស្រុតច្រាំងទន្លេជាយថាហេតុ៕
No comments