ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងធ្វើព្យុះភ្លៀង យ៉ាងគគ្រឹកគគ្រេង ក្នុង ខេត្តតាកែវ ស្រុកគិរីវង់

ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងធ្វើព្យុះភ្លៀង យ៉ាងគគ្រឹកគគ្រេង ក្នុង ខេត្តតាកែវ ស្រុកគិរីវង់
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅភូមិជាវប្តី ឃុំតាអូ ស្រុកគិរីវង់ ខេត្តតាកែវ មានមេកន្ទ្រាញដ៏មានឥទ្ធិពល ម្នាក់ បានកំពុងធ្វើព្យុះធ្វើភ្លៀង ដោយអំណាចលុយបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (យូគី) យ៉ាងគគ្រឹកគគ្រេង ដោយមិនមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានណាម្នាក់ហ៊ានចេញមុខទៅបង្ក្រាបនោះទេ។
ប្រភពព័ត៌មានបានឲ្យដឹងថាករណីនេះ បានបង្កឲ្យមានភាពអណាធិបតេយ្យ និងអសន្តិសុខនៅក្នុងមូលដ្ឋាន ដោយសារតែពលរដ្ឋទាំងចាស់ក្មេង ទាំងប្រុសស្រី បានកំពុងវក់ទៅលើការផ្សងសំណាង ដោយលែងខ្វល់ខ្វាយរឿងការងារ។ ហើយទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ កំពុងតែ ប្រឈមទៅការបង្កបង្កើនឲ្យមានអំពើលួចឆក់ប្លន់ អំពើហិង្សា អំពើពុករលួយ និងភាពអសន្តិសុខ ដូចចាស់ពោលថា អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះបើមិនលួចក៏ប្លន់។
ប្រជាពលរដ្ឋជាច្រើនស្នើសុំទៅកាន់លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕



No comments