គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព ចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់ចាងហ្វាងគេហទំព័រចំនួន៦អង្គភាព ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា

    ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣កេីត ខែកត្តិក ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក មីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជន សារព័ត៌មានដេីម្បីសន្តិភាព និងជាចាងហ្វាងគេហទំព័រ ASEAN DAILY បានរៀបចំកម្មវិធីជួបជុំបងប្អូនក្នុងសមាគមន៍ ដែលមានបណ្តាចាងហ្វាង គេហទំព័រ និងបងប្អូនអ្នកសារព័ត៌មាន ចំណុះសមាគមន៍ ព្រមទាំងចែកជូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយមិនគិតកម្រៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។


    ដែលពិធីចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នេះ ប្រារព្ធធ្វើឡើងនៅស្នាក់ការសាខាខេត្តបាត់ដំបង ស្ថិតក្នុងភូមិតាហែន២ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។


    សូមបញ្ជាក់ថា÷ អង្គភាពដែលមានវត្តមានក្នុងពិធីទទួលសៀវភៅធម្មនុញ្ញវិជ្ជាជីវ:អ្នកសារព័ត៌មាននេះ មានចំនួន៦អង្គភាព«គេហទំព័រ» ដែលរួមមាន ÷


    ទី១ ÷ គេហទំព័រ ASEAN DAILY 

    ទី២ ÷ គេហទំព័រ IPN News 

    ទី៣ ÷ គេហទំព័រ PLN News 

    ទី៤ ÷ គេហទំព័រ KPP News 

    ទី៥ ÷ គេហទំព័រ CRT News 

    ទី៦ ÷ គេហទំព័រ RBP TV


    ថ្លែងក្នុងពិធីជួបជុំនេះដែរ លោក ប្រធាន មីន ចាន់ធី បានគូសបញ្ជាក់ថា÷ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយ ផ្ទុយទៅវិញធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការ ដើរហួសគន្លងនៃច្បាប់ និងជៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋានដែលអាចនាំឱ្យឈានទៅដល់ការទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម។


    លោកប្រធានសមាគមន៍បានបន្ថែមថា÷ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ថា÷ បានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ធម្មនុញ្ញនេះបានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ធានាការផលិត និងផ្សព្វផ្សាយនូវព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។


    លោកប្រធានសមាគមន៍ បានបន្តបន្ថែម ទៀតថា÷ អ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតការបំភ្លៃការក្រឡៃព័ត៌មាន ដោយចេតនាអាក្រក់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ស្ថិរភាព និងសន្តិសុខសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈនិងក្របខណ្ឌច្បាប់ជាធរមាន។


    ជាទីបព្ចាប់ លោកប្រធានសមាគមន៍ បានថ្លែងអំណរគុណដល់ចាងហ្វាងការផ្សាយទាំង៦ អង្គភាព ដែលចំណុះក្នុងសមាគមន៍ និងបងប្អូនអ្នកសារព័ត៌មាន ដែលមានវត្តមាន ក្នុងពីធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានទាំងអស់ ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគោរពក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានានូវការអនុវត្តន៍ តួនាទីដោយស្របច្បាប់ និងរួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ ព្រមទាំង សណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ