ខ្មាន់កាំភ្លើងនៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ បន្ទាប់ពីលួចបាញ់ទៅលើអ្នកសារព័ត៌មាន ដើម្បីសម្លាប់ចោល
អ្នកសារព័ត៌មានលោក ឈឿង ឈឹង អ្នកយកព័ត៌មានឱ្យអង្គភាព «កម្ពុជាអភិវឌ្ឍន៍» កំពុងតែស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ពីសំណាក់គ្រូពេទ្យជំនាញ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើង ម្នាក់ ប្រើប្រាស់អាវុធកែច្នៃ លួចឆ្មក់បាញ់ប្រហារ ដើម្បីសម្លាប់ចោល។
ហេតុការណ៍បាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើង ដ៏សាហាវព្រៃផ្សៃខាងលើនេះ បានកើតឡើង ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង ១៨៖០០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។
ករណីបាញ់ប្រហារនេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាខ្មាន់កាំភ្លើងបាននៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថាករណីលួចបាញ់ ពីសំណាក់ខ្មាន់កាំភ្លើង គឺផ្តើមចេញពីទំនាស់បុគ្គល៕
No comments