គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចាប់ខ្លួន ប្តីតិរច្ឆាន ដែលជាឃា.ត.ក.រ កា.ប់ស.ម្លា.ប់ប្រពន្ធជាគ្រូបង្រៀន នៅស្រុកមេមត់

    ហេតុតែនឹកអាល័យ និងស្រឡាញ់កូនស្រីតូចអាយុជាងមួយខួប ស្ត្រីជា​ម្ដាយបានស្កាត់ទៅជួបដល់ផ្ទះអតីតម្ដាយក្មេក ដែលមានទីតាំងស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ហើយក៏បានឈ្លោះគ្នាជាមួយអតីតប្ដី ឈានរហូតដល់ប្រើអំពើហិង្សា ដោយបុរសជាអតីតប្ដីយកកាំបិតបុ័ងតោ​កាប់ទៅលើប្រពន្ធប្រមាណជិតដប់កាំបិត បណ្ដាលឱ្យស្លាប់ក្នុង​​ថ្លុក​ឈាម​យ៉ាងអាណោចអាធ័ម។

    ក្រោយកើតហេតុបុរសជាអតីតប្ដី ត្រូវបានកម្លាំងសមត្ថកិច្ច តាមប្រមាញ់ និងចាប់ខ្លួនបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។


    សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនាព្រឹកថ្ងៃទី២០ មករា នេះ​ថា៖ បុរសជាប្ដីឈ្មោះហួន ណុប អាយុ៣២ឆ្នាំនិងប្រពន្ធឈ្មោះចន ស្រីម៉ាច អាយុ២៨ឆ្នាំ ។ កន្លងមកប្តីប្រពន្ធទាំង២នាក់​តែងតែឈ្លោះគ្នាដោយពាក្យសំដីជាញឹកញាប់ ព្រមទាំងបាន​ដាក់ពាក្យលែងលះគ្នានៅសាលាឃុំត្រមូង បីទៅបួនដងរួចមកហើយដែរ។ ចុងក្រោយត្រូវបានសាលាដំបូងខេត្តកាត់ក្តីលែងលះជាស្ថាពរ ចំណែកកូនស្រីតូចអាយុជាង​១ខួបត្រូវបានភាគីប្ដីជាអ្នកចិញ្ចឹមបីបាច់ថែរក្សាព្រោះមានលទ្ធភាពជាង។

    សមត្ថកិច្ចមូលដ្ឋានបានប្រាប់បន្តឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០២៥ ស្ត្រីរងគ្រោះជាប្រពន្ធ នៅតែ​នឹកអាណិតដល់កូនតូចរបស់ខ្លួន ក៏បានស្កាត់មកលេងកូននៅផ្ទះម្ដាយក្មេក គ្រាដែលមកលេងនោះគឺចំណាយពេលយូរ ហើយបុរសអតីតជាប្ដីនិងម្ដាយក្មេកបានប្រាប់ឲ្យត្រឡប់ទៅផ្ទះវិញ តែស្ត្រីរងគ្រោះមិនព្រមទៅនោះទេ។

    ជាមួយនោះផងដែរ ភាគីបងប្អូនខាងស្ត្រីរងគ្រោះបានទូរសព្ទប្រាប់ថាឲ្យមកផ្ទះវិញ តែនាងនៅមិនមកទៀត។ លុះក្រោយមកទៀតក៏បានឈ្លោះប្រកែកដោយពាក្យសម្ដីឈានដល់ការប្រតាយបន្ទាប់គ្នា ត្រូវបានម្ដាយក្មេកជួយឃាត់បំបែកគ្នារៀងៗខ្លួន ។ បន្ទាប់មក​ស្ត្រីប្រពន្ធបានចូលទៅក្នុងផ្ទះរើខោអាវកូនចេញពីក្នុងទូ ដោយបានជេរមកលើប្ដី ។ ​ពេល​នោះប្ដីបានលាន់មាត់ថា ធ្វើបែបនេះឲ្យអញចូលគុកហើយ។ ហេតុតែបុរសជាប្ដីខ្វះការពិចារណាវែងឆ្ងាយក៏បានយកកាំបិតប៉័ងតោមកកាប់លើប្រពន្ធ ត្រូវជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុង​ថ្លុកឈាមគួរឱ្យសង្វេគ។

    បុរសជាប្ដីបានជិះម៉ូតូឌុបកូនតូចយកទៅផ្ញើឱ្យបងប្អូនមើលក្នុងគោលបំណងគេចខ្លួនដែរ​ តែរត់ទៅណាមិនរួច ក៏​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ហើយនៅខែកុម្ភៈខាងមុខនេះបុរសជាប្ដីនិងត្រូវឡើងទៅធ្វើការជាពលករនៅប្រទេសគេ ត្រូវបានអាក់ខានទៀតព្រោះដោយសាររឿងនេះបានកើតឡើង។

    សូមបញ្ជាក់ថា ករណីឃាតកម្មដោយចេតនានៅថ្ងៃទី១៩ មករា ២០២៥ វេលាម៉ោង៤និង២០នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង បានទទួលព័ត៌មានពីលោកមេភូមិត្រមូង ឃុំមេមត់ ថាមានករណីឃាតកម្មហេតុការណ៍: នៅថ្ងៃទី១៩មករា ២០២៥ វេលាម៉ោង៣និង៤០នាទី នៅចំណុចផ្ទះរបស់ឈ្មោះហួន ណុប ភេទប្រុស ស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីឃាត​កម្ម​ដោយចេតនា មួយកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ ហួន ណុប ភេទប្រុស អាយុ​៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយក កាំបិតបុ័ងតោកាប់ ទៅលើជនរងគ្រោះឈ្មោះ ចន ស្រីម៉ាច ភេទស្រីអាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសង្កែរថ្មី ឃុំ មេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលស្លាប់និងកន្លែងតែម្តង ពេលធ្វើសកម្មភាពរួចជនសង្ស័យគេចខ្លួនបាត់។

    មូលហេតុ:ជនសង្ស័យនឹងជនរងគ្រោះលែងលះគ្នាហើយនៅតែមករករឿងជេរប្រមាថមកលើជនសង្ស័យរួមម្តាយឃាត់មិនស្តាប់ទើបជនសង្ស័យធ្វើសកម្មភាពតែម្តង។

    ពេលទទួលបានព័ត៌មានភ្លាមៗ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូងនិងកម្លាំងជំនាញផ្នែក យុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់តែម្តង។ ការឃាត់ខ្លួនជនសង្ស័យខាងលើតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និង បានការអនុញ្ញាតពីលោក គង់ រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ